Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃសុក្រនេះ! ប៉ូលីសឃាត់​អ្នកបើករថយន្ត លើស​ល្បឿន​កំណត់​១២៦​នាក់ អប់រំ​៣៣​នាក់ និង​ផាក​ពិន័យ​៩៣​នាក់ !

03-03-2017 17:14

(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿន៖

* លើសល្បឿនកំណត់ចំនួន១២៦នាក់
* ធ្វើការអប់រំ៣៣នាក់ មានអ្នកបើកបររថយន្តតូច២០នាក់ និងរថយន្តធំ១៣នាក់
* ពិន័យ៩៣នាក់ ដែលជាអ្នកបើកបររថយន្តតូច៧៤នាក់ និងរថយន្តធំ១៩នាក់

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមបើកបរគោរពល្បឿនកំណត់៕