Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ឆាយ សម្បតិ្ត គង់ ចែកទឹកពិសារបន្សាប​ជាតិពុល​ក្នុងរាងកាយ ដល់បងប្អូន​អ៊ីស្លាម​ប្រមាណ១,០០០នាក់ ដោយ​ឥតគិតថ្លៃ

03-03-2017 17:06

(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ក្រុមហ៊ុន ឆាយ សម្បតិ្ត គង់ បានចែកជូនទឹកពិសារបន្សាបជាតិពុលក្នុងរាងកាយ​ទៅដល់បងប្អូនអ៊ីស្លាមប្រមាណ១,០០០នាក់ ក្នុងកម្មវិធីអបអរសារទរព្រះវិហារថ្មី ។

អ្នកតំណាងក្រុមហ៊ុន លោក រស់ ធារិទ្ធ បានឲ្យដឹងថា «ការផ្ដល់ទឹកជូនដល់បងប្អូនអ៊ីស្លាមនេះ ធ្វើឡើងក្នុងគោលបំណង​ជួយដល់បងប្អូនអ៊ីស្លាម ដើម្បីឲ្យពួកគាត់ដឹងច្បាស់ពីម៉ាស៊ីចម្រោះទឹក​ដែលជួយដល់សុខភាពពួកគាត់ ហើយក្នុងថ្ងៃនេះ​មានបងប្អូនអ៊ីស្លាមជាង១ពាន់នាក់ ដែលបានមកទទួលទឹកបន្សាបជាតិពុលនេះដោយឥតគិតថ្លៃ»

លោកបន្ដថា ការចែកទឹកបន្សាប់ជាតិពុលនេះ មានការចែកជូនតែ១ថ្ងៃទី០៣ ខែមីនានេះតែប៉ុណ្ណោះ ដោយសារតែបងប្អូន​អ៊ីស្លាមគាត់ មានកម្មវិធី​ជប់លៀងតែមួយថ្ងៃប៉ុណ្ណោះ។

លោកបន្ដថា សម្រាប់ម៉ាស៊ីចម្រោះទឹកស្អាត បំបាត់ជាតិពុលនេះ មានអត្ថប្រយោជន៍ ក្នុងការថែរក្សាសុខភាព ក្រុមគ្រួសាររបស់អស់លោកអ្នកដូចជា កាត់បន្ថយជាតិខ្លាញ់ សារធាតុពុលក្នុងរាងកាយ មានម៉ូលេគុលតូច និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជ្រាបចូលទៅចាប់យកជាតិគីមីពី បន្លែ ត្រី សាច់ ជួយធ្វើឲ្យសម្ពាធឈាម និងជាតិស្ករមានភាពប្រក្រតី ជួយបំបាត់ភាពកខ្វក់ និងជួយក្រពះ ពោះវៀន ក្នុងការរំលាយអាហារ ជួយបំបាត់ភាពកខ្វក់ និងជួយក្រពះ ពោះវៀនក្នុងការរំលាយអាហារ ជួយរក្សាទំងន់ឲ្យមានស្ថេរភាព និងទ្រទ្រង់សុខភាពមនុស្សចាស់ ជួយដល់សុខភាពអ្នក។

គួររំលឹកថា ក្រុមហ៊ុន ឆាយ សម្បត្តិគង់ (CSK) បាននាំចូលផ្ដាច់មុខ នូវម៉ាស៊ីនចម្រោះទឹកជប៉ុន ល្បីៗមកកម្ពុជា ដែលឈានមុនគេក្នុងការថែរក្សាសុខភាពគ្រួសារអ្នក និងអស់កង្វល់ពីបញ្ហាសុខភាព ដែលបណ្ដាលមកពីជាតិគីមី ក្នុងចំណីអាហារ និងភេសជ្ចៈ ផ្សេងៗបានយ៉ាងងាយស្រួល៕