(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដាក់លក់វីឡាឃ្វីន វីឡាកូនកាត់ប្រភេទ A និង ហ្សប់ហោស៍ប្រភេទ C ចុងក្រោយក្នុងគម្រោង ដឹ ផាក លែន សែនសុខ ស្ថិតនៅក្បែរផ្សារទំនើប Aeon Mall 2 ជាមួយនឹងការបញ្ចុះតម្លៃពិសេស។
វីឡាឃ្វីន មានបន្ទប់ទទួលភ្ញៀវធំទូលាយ បន្ទប់គេងប្រណិតប្រាំ បន្ទប់ទឹកផាសុកភាពប្រាំមួយ បន្ទប់អ្នកថែផ្ទះមួយ និងទីធ្លាចតរថយន្តធំទូលាយ។ វីឡាឃ្វីន ដែលដាក់លក់សម្រាប់ទីតាំងចុងក្រោយនេះ ស្ថិតនៅក្បែរក្លឹបហាត់ប្រាណ និងជាប់នឹងឃ្លោងទ្វារធំ។
ចំណែកវីឡាកូនកាត់ប្រភេទ A មានបន្ទប់ទទួលភ្ញៀវរចនាទំនើបទាន់សម័យ បន្ទប់គេងប្រណិតបួន បន្ទប់ទឹកផាសុកភាពប្រាំ និងទីធ្លាចតរថយន្តធំទូលាយ។ វីឡាកូនកាត់ប្រភេទ A ស្ថិតនៅទីតាំងបើកថ្មីចុងក្រោយរបស់គម្រោង។
រីឯហ្សប់ហោស៍ប្រភេទ C មានបន្ទប់ទទួលភ្ញៀវឌីហ្សាញធំទូលាយ បន្ទប់គេងប្រណិតបួន បន្ទប់ទឹកផាសុកភាពប្រាំ និងទីធ្លាចតរថយន្តធំទូលាយ។ ហ្សប់ហោស៍ប្រភេទ C ដែលនៅសល់តែមួយគត់ មិនត្រឹមតែអាចរស់នៅប្រកបដោយផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតរបរអាជីវកម្មបានយ៉ាងស្រួល ព្រោះជាប់នឹងផ្លូវធំ ជិះប្រហែលបីនាទីពីផ្សារទំនើប Aeon Mall 2 ក្បែរសាលាអន្តរជាតិ និងស្ថិតនៅចំកណ្ដាលទីប្រជុំជន។
សូមអញ្ជើញមកទស្សនាក្នុងគម្រោង ដឹផាកលែន សែនសុខ ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុងរិទ្ធី ចម្ងាយប្រហែល១៨០០ម៉ែត្រពីរង្វង់មូលកាំកូស៊ីធី ឬទាក់ទងមកផ្នែកលក់របស់ក្រុមហ៊ុន ជីប ម៉ុង លែន តាមរយៈទូរស័ព្ទលេខ៖ 061 997 888/ 071 8997 888/ 081 997 888 ដើម្បីទទួលបានអត្ថប្រយោជន៍លើសពីការរំពឹងទុក៕