(សៀមរាប)៖ អស់ទាស់ម៉ង! កំពូលតារាចំរៀងទាំងពីរដួង លោកខេមរៈសិរីមន្ត និង កញ្ញា ឱកសុគន្ធកញ្ញា ធ្វើឲ្យកក្រើក​ការប្រគុំតន្ត្រី Tiger Street Football Festival ២០១៧ នៅខេត្ដសៀមរាបអង្គរក្រោយបញ្ចប់ការ​ប្រកួត​ផ្តាច់ព្រ័ត្រ នៅមណ្ឌលសៀមរាបពានរង្វាន់បាលទាត់ Tiger Street Football Festival ២០១៧ កន្លងទៅនេះ។

ទន្ទឹមនឹងនោះ ក៏មានការប្រគុំតន្ត្រីខ្នាតយក្សដែលចូលរួមសម្តែងពីកំពូលចម្រៀងតារាខេមរៈ សិរីមន្ត រួមជាមួយ កញ្ញា ឪប សុគន្ធកញ្ញា កញ្ញាទេព បូព្រឹក្ស កញ្ញា វី ឌីណែត និងលោក នួន សុធារ័ក្ស ផងដែរ។នៅក្នុងបរិយាកាស​ដ៏សែនរីករាយ ដែលអាចកើតមានឡើង ដោយសារការរៀបចំ របស់ក្រុមស្រាបៀរថៃហ្គ័រ លោក ខេមរៈ សិរីមន្តបានបកស្រាយ កាឡុក កាឡុក ដែលជាបទដ៏ល្បីរបស់លោកកាលពី២ឆ្នាំមុន។

កាន់តែពិេសសនោះ កញ្ញា ឱប សុគន្ធកញ្ញ ក៏បានបញ្ចេញបទថ្មីរបស់ខ្លួនមួយបទផងដែរ ដែលមានចំណងជើតថា រាំអញ្ចេក ជាបទញាក់ និង កន្ត្រាក់អារម្មណ៍អ្នកចូលរួមទស្សនានៅទីលានអង្គរឃ្យុងយូ ស្រែកច្រៀងផងរាំតាមផង៕