(ភ្នំពេញ)៖ BNI Dynamic chapter នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធី ជួបជុំម្ចាស់អាជីវកម្ម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ការងាររវាងគ្នាទៅវិញទៅមក ទាំងម្ចាស់អាជីវកម្មក្នុងស្រុក និងក្រៅស្រុក។
កម្មវិធីជួបជុំនេះ មានការចូលរួមពីសំណាក់ម្ចាស់អាជីវកម្មជាង២០០នាក់ ដែលមកពីក្រុមហ៊ុនផ្សេងៗគ្នា។
BNI Dynamic chapter ប្រកាន់ភ្ជាប់នូវទស្សនវិជ្ជា «ឲ្យកាន់តែច្រើន ទទួលបានកាន់តែច្រើន» «Giver Gain» នេះគឺជាការជួយគ្នាប្រកបដោយគំនិតសុឆន្ទៈ និងស្មោះត្រង់ជាមួយគ្នា។ មកដល់បច្ចុប្បន្ននេះ BNI Dynamic chapter មានសមាជិកចំនួនជាង៥០ក្រុមហ៊ុន ដែលមានអាជីវកម្មផ្សេងៗគ្នា កំពុងតែផ្តល់ឱកាសអាជីវកម្ម ឲ្យគ្នាជារៀងរាល់ថ្ងៃ។
លោក សូវ សច្ចៈសម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន VIP CAM COOPERATION បានថ្លែងឲ្យដឹងថា សម្រាប់ថ្ងៃនេះផងដែរ BNI
បានរៀបចំកម្មវិធីជួបជុំម្ចាស់អាជីវកម្មនេះឡើង ដើម្បីឲ្យពួកគាត់ផ្លាស់ប្ដូរបទពិសោធន៍ រវាងគ្នានិងគ្នាទៅវិញទៅមក ដើម្បីយល់ដឹងពីអាជីវកម្ម ហើយសម្រាប់ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ម្ចាស់អាជីវកម្មទាំងអស់។ ហើយថ្ងៃនេះយើងបានអញ្ជើញម្ចាស់ក្រុមហ៊ុនជាង២០០ក្រុមហ៊ុន ឲ្យមកចូលរួម មានទាំងម្ចាស់អាជីវកម្ម មកពីក្រៅស្រុក និងក្នុងស្រុក។
លោកបន្ដទៀតថា ការជួបជុំម្ចាស់អាជីវកម្មនេះ ផ្ដល់ប្រយោជន៍ជាច្រើនដល់ពួកគាត់ព្រោះ នៅពេលដែលគាត់ដើររកឱកាសអាជីវកម្ម ដល់គ្នាទៅវិញទៅមក ពេលដែលគាត់ជួបគ្នាច្រើន នោះគាត់នឹងមានបទពិសោធន៍ថ្មីៗ។ សម្រាប់ព្រឹត្តិការណ៍ថ្ងៃនេះ គឺផ្ដល់ឱកាសច្រើនដល់ម្ចាស់ក្រុមហ៊ុនក្នុងស្រុក ដែលមានបំណងចង់ចូលរួមជាសមាជិក BNI នេះ ដើម្បីស្វែងយល់ពីអត្ថប្រយោជន៍ហើយនេះគឺជាឱកាសមួយដើម្បីទាក់ទាញ ឲ្យមានការចូលរួមច្រើនពីសំណាក់ម្ចាស់អាជីវកម្ម។
លោក ស៊ិក ធីរៈ សាស្ដ្រាចារ្យវេជ្ជបណ្ឌិតឯកទេសឆ្អឹង បានថ្លែងឲ្យដឹងថា «ក្នុងថ្ងៃនេះយើងទទួលបានអត្ថប្រយោជន៍ច្រើនពី BNI ហើយនេះគឺជាឱកាសមួយ ដែលអាចផ្សព្វផ្សាយនៅសេវាកម្ម ពីក្រុមហ៊ុនយើង ដោះដូរបទពិសោធន៍ និងស្គាល់ពីម្ចាស់ អាជីវកម្មនីមួយៗ។ មួយវិញទៀតយើងមានឱកាស ក្នុងការណែនាំខ្លួនប្រាប់ទៅដល់ម្ចាស់អាជីវកម្មទាំងអស់ ឲ្យបានស្គាល់ ហើយនៅថ្ងៃខាងមុខ គឺប្រសិនបើគេមានការអ្វីទាក់ទងនឹងផ្នែករបស់យើង គឺគេអាចនឹងទាក់ទងមកយើង»។
សូមបញ្ជាក់ថា BNI Dynamic chapter ត្រូវបានបង្កើតឡើងដោយម្ចាស់អាជីវកម្មចំនួន៣៤នាក់ ដើម្បីបង្កើនឱកាសស្វែងរកប្រាក់
ចំណូលដល់សហគមធុរកិច្ច នៅក្នុងក្រុងភ្នំពេញតាមរយៈ ការផ្តល់ឱកាសពាណិជ្ជកម្ម (Referral Based Business) ទៅឲ្យគ្នា
ទៅវិញទៅមកប្រកបដោយនិរន្តរភាពផ្អែក លើការធ្វើធុរកិច្ចជាមួយគ្នា៕