(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជាបានសហការ ជាមួយនាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួត កីឡាស្គីទឹកកកជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ នៅទីលានជិះស្គីទឹកកកកម្ពុជា (Ice Park Cambodia) ស្ថិតនៅជាន់ទី៤ ក្នុងផ្សារទំនើបអ៊ីអន ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៦ ល្ងាច។

កីឡាករ-កីឡាការនីចំនួន៤៨នាក់ ដែលមកពីក្លឹបចំនួន១២ បានត្រៀមខ្លួនរួចជាស្រច ដើម្បីបង្ហាញសមត្ថភាពក្នុងការប្រកួត​ទាំង៩វិញ្ញាសា ក្នុងការដណ្ដើមជយលាភី។ ការប្រកួតជ្រើស រើសជើងឯកប្រចាំឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមពី​គណៈកម្មការ​មកពីប្រទេសថៃ និង ម៉ាឡេស៊ី ដើម្បីដាក់ពិន្ទុពេលប្រកួត ហើយការប្រកាសលទ្ធផលជយលាភី និងចែកសញ្ញាបត្រ នឹងធ្វើក្រោយចប់ការប្រកួតតែម្ដង។

សូមអញ្ជើញចូលរួមទស្សនាដោយសេរី។ កុំភ្លេចណា៎! ចូលរួមទស្សនាទាំងអស់គ្នា៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ០២៣ ៩៦៦ ៧៣០ / ០៨១ ៥០២ ៥៥៥
Facebook: Ice Park Cambodia