(ភ្នំពេញ)៖ ក្រុមហ៊ុន Happy Energy Drink បានប្រកាសបើលក់ជាផ្លូវការ នូវផលិតផលភេសជ្ជៈ ប៉ូវកម្លាំងថ្មី ម៉ាក «HELL» នៅលើទីផ្សារកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អតិថិជនដែលជាប្រតិបត្តិករទីផ្សារ ស្វែងយល់ឲ្យយល់កាន់ តែច្បាប់នូវគុណភាពកំរិតស្ដង់ដារអន្ដរជាតិរបស់ភេសជ្ជៈHELL ក៏ដូចជាបង្កើតបរិយាកាសទំនាក់ទំនងស្និតស្នាលរវាង អតិថិជន ជាមួយបណ្ដារអ្នកលក់បន្ដរបស់ក្រុមហ៊ុន។ការសម្ពោធភេសជ្ជៈប្រភេទថ្មីនេះធ្វើឡើង នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧។
អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Happy Energy Drink លោក ប៊ុន គា បានថ្លែងឲ្យដឹងថា នៅដើមឆ្នាំ២០១៧នេះ ក្រុមហ៊ុនបានទទួលសិទ្ធិចែកចាយផ្ដាច់មុខ នូវផលិតផលភេសជ្ជៈប៉ូវកម្លាំង HELL សម្រាប់ទីផ្សារប្រទេសកម្ពុជា ពីក្រុមហ៊ុន HELL Energy ដែលជាក្រុមហ៊ុនមួយមានដើមកំណើត នៅក្នុងប្រទេសហុងហ្គារី ដែលកំពុងឈានមុខគេក្នុងទីផ្សារអ៊ឺរ៉ុប អង់គ្លេស អូស្ដ្រីលី ក៏ដូចជាបណ្ដាលប្រទេសទាំង៤៣។
ភេសជ្ជៈ HELL ជាភេសជ្ជៈ ដែលជួយប៉ូវកម្លាំង បន្សាប់ជាតិស្រវឹង ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា បំបាត់ការឈឺក្បាល ដែលបណ្ដាលមកពីជាតិស្រវឹង បំបាត់ភាពងងុយគេង បំបាត់ស្អា.ក ឬស្លេស ពិសេសរំលាយខ្លាញ់អាក្រក់ ដែលមានក្នុងសសៃឈាម។ ភេសជ្ជៈនេះនឹងធ្វើការចែកចាយ ទូទាំងប្រទេសកម្ពុជា ដោយមានតម្លៃត្រឹមតែ២០០០រៀល ក្នុង១កំប៉ុង តែមានរយៈពេល ត្រឹមតែ១ខែដំបូងប៉ុណ្ណោះ។
លោកបន្ដទៀតថា «បងប្អូនជាច្រើនបានលក់ផលិតផលនេះ ដាច់ខ្លាំងណាស់ក្នុងសហគមន៍អ៊ឺរ៉ុប ដូច្នេះខ្ញុំគិតថាប្រជាពលរដ្ឋកម្ពុជា អាចនឹងគាំទ្រផលិតផលនេះ ព្រោះថា ផលិតផលនេះមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ទៅថ្ងៃមុខឡើយ ថែមទាំងជួយដល់សុខភាពអ្នកប្រើប្រាស់ ហេតុនេះហើយទើបខ្ញុំសម្រេចចិត្ត នាំភេសជ្ជៈនេះមកចែកចាយ ក្នុងទីផ្សារកម្ពុជា»។
លោកបញ្ជាក់ថា «សម្រាប់ភេសជ្ជៈ HELL នេះផងដែរ ខ្ញុំសង្ឃឹមជឿជាក់ថា នឹងមានការគាំទ្រច្រើនពីសំណាក់អតិថិជន ព្រោះភេសជ្ជៈ នេះមានការបញ្ជាក់ពីអង្គការ ចំណីអាហារពិភពលោកថា គ្មានផ្ទុកសារធាតុគីមីនៅក្នុងភេសជ្ជៈ ឬធាតុផ្សំឡើយ ព្រមទាំងអនុញ្ញាត ផ្ដល់នូវនិមិត្តសញ្ញាភ្ជាប់គ្រប់កំប៉ុងយ៉ាងច្បាស់»។ មួយវិញទៀតតាមការពិសោធន៍ ពីអ្នកប្រើប្រាស់ជាច្រើនឆ្នាំ គឺមិនប៉ះពាល់សុខភាព មិនមានឡើងជាតិស្ករក្នុងខ្លួន ថែមទាំងជួយពង្រឹង និងថែរក្សាសុខភាពអ្នកប្រើប្រាស់ទាំងពេលបច្ចុប្បន្ន និងអនាគត៕