(ភ្នំពេញ)៖ បន្ទាប់ពីការសមាជគណបក្សសង្រ្គោះជាតិ បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណបក្សនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ, នៅរសៀលថ្ងៃដដែលនេះ គណបក្សសង្រ្គោះជាតិបានចេញសេចក្តីប្រកាសផ្លូវការអំពីលទ្ធផល នៃសមាជវិសាមញ្ញរបស់ខ្លួន។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា៖ សមាជត្រូវបានអនុម័តជ្រើសតាំងលោក លោក កឹម សុខា កាន់តំណែងប្រធានគណបក្សសង្រ្គោះជាតិ ចំណែកលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវបានសមាជបោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធាន៕