Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសផ្ទេរភារកិច្ច នាយខណ្ឌរដ្ឋបាល ព្រៃឈើព្រះវិហារ ជាអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខណៈនាយរងខណ្ឌទៅជានាយខណ្ឌ

02-03-2017 13:17

(ព្រះវិហារ)៖ លោក អ៊ិត ភូម្រា អតីតនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ត្រូវបានប្រកាសតែងតាំង ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណៈលោក នង ខេមរិន្ទ អតីតនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ត្រូវបានតែងតាំងជានាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តវិញ។

ពិធីតែងតាំង​ ផ្ទេរ និងប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧ ក្រោមវត្តមានលោក លី​ សារ៉ារឹទ្ធ អភិបាលរងខេត្តព្រះវិហារ​ លោក ពឹង ទ្រីដា និងជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។

​លោក លី សារ៉ារឹទ្ធ បានថ្លែងថា «ការផ្លាស់ប្តូរតួនាទី មន្ត្រីរាជការ មិនមានអ្វីគួរឲ្យចំឡែក មិនមែនមកពីកំហុសដឹកនាំឫក៏មានបញ្ហា ផ្សេងនោះទេ​ ការងារតែងផ្លាស់ប្តូរ ជានិច្ចមិនអាចឲ្យយើងនៅតែកន្លែងដ៏ដែល​បញ្ហាសំខាន់មន្ត្រីដែលបានប្រកាសចូលកាន់តំណែង នៅថ្ងៃនេះ ត្រូវខិតខំធ្វើការតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ឲ្យបានល្អប្រសើរ»