(សៀមរាប)៖ ជើងឯក Tiger Street Football Festival ២០១៧ ប្រចាំមណ្ឌលខេត្តសៀមរាប បានទៅលើក្រុមបាល់ទាត់ Siem Reap FC ជាមួយទឹកប្រាក់១,៥០០ដុល្លារក្រោយយកឈ្នះលើក្រុមជើងឯកឆ្នាំចាស់ ក្រុមបាល់ទាត់ គិរីដងរែក FC នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២-០ ចំណែក តាមឿង លីជេន FC គ្រងតំណែងលេខ៣ បន្ទាប់ពីបំបាក់ក្រុម Tiger Crown FC ៥-៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
មណ្ឌលសៀមរាបនេះនឹងជ្រើសយកចំនួន១០ក្រុមដែល ខ្លាំងបំផុតសម្រាប់ទៅធ្វើការប្រកួត ដំណាក់កាលផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះសម្រាប់ក្រុមទាំង១០ ដែលត្រូវទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រទូទាំង ប្រទេសដើម្បីដណ្តើមជើងឯកទឹកប្រាក់១៥,០០០ដុល្លារ ដែលនឹងធ្វើនៅថ្ងៃទី១២ ខែមីនា នៅរាជធានីភ្នំពេញ ។
គួររំលឹកផងដែរថា នៅចុងសប្តាហ៍ខាងមុខនេះថ្ងៃទី៤ និងទី ៥ ខែមីនា Tiger Street Football Festival ២០១៧ នឹងធ្វើដំណើរទៅខេត្តកំពង់ចាម បើកការប្រកួតវគ្គជម្រុះក្នុងតំបន់ នៅខាងមុខសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម៕
ពិសារស្រាដោយទទួលខុសត្រូវ!