(ភ្នំពេញ)៖ ភ្នាក់ងារប្រចាំស្ថាប័នតុលាការបានថ្លែងឲ្យដឹងថា នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ។
មន្រ្តីសាលារាជធានីភ្នំពេញ២នាក់ ដែល ACU ឃាត់ខ្លួនករណីពុករលួយ, ត្រូវបានបញ្ជូនមកដល់តុលាការសារជាថ្មីដើម្បីបន្តការសាកសួរ បន្ទាប់ពីកាលពីម្សិលមិញបានសាកសួរមួយម្តងហើយ។
មន្រ្តីសាលារាជធានីភ្នំពេញ២នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន បញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយ ហើយព្រឹកនេះបន្តការសាកសួរបន្តទៀត។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការក្រុងភ្នំពេញ។
មន្រ្តីសាលារាជធានីភ្នំពេញ២នាក់នោះ រួមមានទី១.ឈ្មោះ រ័ត្ន បុរី មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងទី២. ឈ្មោះ ម៉ៃ វ៉ាន់ណារុំ មុខងារបុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿងនេះ៕