(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យលើប្រធានប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃ សម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍកម្ពុជា»

សន្និសីទនេះ នឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីមកពីតាមក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងម្ចាស់សហគ្រាស និងធុរកិច្ចជនមួយចំនួនទៀត។

សន្និសីទនេះ ធ្វើឡើងក្នុងបំណងជំរុញចង្វាក់ផលិតកម្មរបស់សហគ្រាសនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕