(ភ្នំពេញ)៖ មន្រ្តីតុលាការក្រុងភ្នំពេញបានថ្លែងឲ្យដឹងថា នៅព្រលប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានសាកសួរអស់ជាច្រើនម៉ោង នៅពេលនេះបានបញ្ជូនត្រឡប់ទៅកាន់ ACU វិញ, ដោយស្អែកនឹងបន្តការសាកសួរបន្ថែមទៀត។
មន្រ្តីសាលារាជធានីភ្នំពេញ២នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន បញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការក្រុងភ្នំពេញ។
មន្រ្តីសាលារាជធានីភ្នំពេញ២នាក់នោះ រួមមានទី១.ឈ្មោះ រ័ត្ន បុរី មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងទី២. ឈ្មោះ ម៉ៃ វ៉ាន់ណារុំ មុខងារបុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿងនេះ៕