(ភ្នំពេញ)៖ TODAY ISP ថ្មីៗនេះ បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធទំនាក់ទំនង ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ប្រព័ន្ធដំណោះស្រាយ (Help Desk) នេះ នឹងអនុញ្ញាតឲ្យអតិថិជនអាចទាក់ទងមកក្រុមហ៊ុន ដើម្បីស្នើជំនួយបច្ចេកទេស ឬស្វែងរកព័ត៌មានផ្សេងៗ តាមរយៈ គេហទំព័រ (http://helpdesk.today.com.kh), Facebook Messenger (facebook.com/todayispkh), ផ្ញើតាមអ៊ីម៉ែល [email protected], ឬទូរស័ព្ទមក Hotline 070 21 55 77។

ទម្រង់ដំណោះស្រាយនេះ នឹងប្រមូលយកសំណើរ ឬបញ្ហារបស់អតិថិជន បានសព្វគ្រប់ដោយធ្វើមជ្ឈការព័ត៌មាន ចូលក្នុងប្រព័ន្ធដំណោះស្រាយ (Help Desk) ពិសេសក្រុមហ៊ុនធានាបាន ការយកចិត្តទុកបម្រើសេវាកម្ម ដោយមានការត្រួត ពិនិត្យពីគ្រប់ជាន់ថ្នាក់ ពីបុគ្គលិកជំនាញ ប្រធានក្រុម រហូតដល់អ្នកគ្រប់គ្រងទូទៅ។ រាល់សំណួរ ឬកង្វល់របស់អតិថិជន នឹងត្រូវបានដឹងលឺ ១០០% ។

ព្រមជាមួយគ្នានោះក្រុមហ៊ុន បានឲ្យដឹងថា នឹងផ្តល់ជូនចម្លើយ និងដំណោះស្រាយឆាប់រហ័សជូនអតិថិជនទាំងអស់  ប្រព័ន្ធដំណោះស្រាយ (Help Desk) ក៏មានកម្រងសំនួរចម្លើយ (FAQ) លើបញ្ហាទូទៅ ក៏ដូចជាព័ត៌មានសំខាន់ៗ។

លើសពីនេះទៅទៀត អតិថិជនដែលបានដាក់បញ្ចូលអ៊ីម៉ែលក្នុងសំបុត្រ ប្រព័ន្ធដំណោះស្រាយ (Help Desk) នឹងទទួលបានការជូនដំណឹងរាល់ពេល ដែលមានការផ្លាស់ប្តូរ (Update) លើសំណើរ ឬបញ្ហារបស់ខ្លួន។ អតិថិជនអាចផ្ទៀងផ្ទាត់ និងវាយតម្លៃលើការពេញចិត្តចំពោះដំណោះស្រាយ ហើយរាល់ការផ្តល់យោបល់ ឬវាយតម្លៃរបស់អតិថិជន គឺជាព័ត៌មានចាំបាច់បំផុតសម្រាប់ក្រុមហ៊ុន ក្នុងការកែលម្អ នឹងពង្រឹងគុណភាពសេវាកម្ម ស្របតាមតម្រូវការជាក់ស្តែងដែលអតិថិជនចង់បាន។

ក្រុមហ៊ុន TODAY ISP មានមោទភាពជាខ្លាំង ដែលបានផ្តល់ជូនដំណោះស្រាយឈានមុខគេ ជូនអតិថិជនរបស់ខ្លួន។ លោកអ្នកអាចស្វែងយល់បន្ថែម ឬធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុន តាម http://helpdesk.today.com.kh

សម្រាប់ព័ត៌លម្អិត សូមកុំភ្លេច ជម្រើសទំនាក់ទំនងទាំង៤ខាងក្រោម៖
E-mail: [email protected], Hotline: 070 21 55 77, Helpdesk portal: http://helpdesk.today.com.kh និងFacebook Messenger: www.facebook.com/todayispkh
សូមអរគុណ៕