(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ដើម្បីធ្វើការស្វាគមន៍ផលិតផលថ្មី ម៉ាស៊ីនត្រជាក់  8 Pole Digital Inverter ដ៏ទំនើបដំបូងគេបង្អស់លើពិភពលោក ក្រុមហ៊ុនសាមសុង បានដាក់ពង្រាយកង់ចំនួន១៨ ដោយភ្ជាប់ជាមួយសារនៃ 8 Pole Digital Inverterជុំវិញទីក្រុងភ្នំពេញ ដើម្បីបង្ហាញអំពីការយល់ដឹង នៃផលិតផលម៉ាស៊ីនត្រជាក់មួយនេះ ភ្ជាប់ជាមួយនឹងប្រធានបទ «សន្សំសំចៃថាមពល ដើម្បីថែរក្សាបរិស្ថាន»។

ម៉ាស៊ីនត្រជាក់ជំនាន់ថ្មីនេះត្រូវបានរចនាទ្បើង មិនគ្រាន់តែផ្តល់នូវបរិយាកាសត្រជាក់ស្រួលនៅគ្រប់ទីកន្លែងប៉ុណ្ណោះទេ តែបច្ចេកវិទ្យា 8 Pole មានសមត្ថភាពខ្ពស់ក្នុងការកាត់បន្ថយសម្លេងរំខាន និងរំញ័រ ហើយមានដំណើរការ បានយ៉ាងស្ងៀមស្ងាត់បំផុត។ មិនតែប៉ុណ្ណោះ លក្ខណៈដ៏ពិសេសរបស់វាគឺជួយសន្សំសំចៃថាមពលទៀតផង។

សាមសុងតែងតែយកចិត្តទុកដាក់បំផុតក្នុងការធ្វើឲ្យបន្ទប់ត្រជាក់ខ្លាំង ក៏ប៉ុន្តែក្នុងឆ្នាំនេះការច្នៃប្រឌិតដ៏ធំសម្បើមនេះ នឹងផ្លាស់ប្តូរមុខមាត់ទីផ្សារនៃម៉ាស៊ីនត្រជាក់ជារៀងរហូត ។ពិសេសម៉ូទ័រ 8 Pole មានប្រសិទ្ធភាពធ្វើឲ្យម៉ូទ័រវិល បានលឿនជាងមុន មានភាពរលូនជាងមុន ដែលធ្វើឲ្យការប្រើប្រាស់ភ្លើងតិចជាងម៉ាស៊ីនត្រជាក់ធម្មតា។

លើសពីនេះទៅទៀត នៅថ្ងៃទី០៤ ខែមីនា ក្រុមហ៊ុនសាមសុងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅឯ ហាងទំនើបសាមសុង KLDis 3 នៅមុខអាគារ Phnom Penh Tower ដែលស្ថិតលើមហាដងវិថីព្រះមុនីវង្ស ដើម្បីធ្វើឲ្យអតិថិជន ទាំងទ្បាយបានយល់ដឹង រឹតតែច្បាស់ពីផលិតផលនេះ។ នៅព្រឹត្តិការណ៍នេះដែរ ក៏មានការបន្ថែមជូនជាច្រើន ដល់អតិថិជនរួមមានដូចជា ការលក់បញ្ចុះតម្លៃ និងការតម្លើងដោយមិនគិតប្រាក់កំរៃបន្ថែម សម្រាប់ការបញ្ចូលហ្គាស។ ម្យ៉ាងវិញទៀតនឹងមាន សកម្មភាពរីករាយ និងការលេងល្បែងកំសាន្តក្នុងការប្រកួតយករង្វាន់ផ្សេងៗទៀតផង។

ជាទូទៅ នៅពេលប្រើប្រាស់ម៉ាស៊ីនត្រជាក់ តែងតែមានការចំណាយលើថ្លៃភ្លើងច្រើន ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់ មានការស្ទាក់ស្ទើរក្នុងការទិញយកមកប្រើ។ ឥទ្បូវនេះជាមួយបច្ចេកវិទ្យា 8 Pole នឹងក្លាយជាដំណោះស្រាយដ៏ល្អបំផុត ដោយសារតែវាអាចសន្សំសំចៃថាមពលបានយ៉ាងល្អប្រសើរ។ដើម្បីដឹងឲ្យកាន់តែច្បាស់ពីម៉ាស៊ីនត្រជាក់ស៊េរី Samsung 8 Pole Digital Inverter សូមកុំភ្លេចអញ្ជើញមកចូលរួមព្រឹត្តិការណ៍នេះនៅថ្ងៃទី០៤ ខែមីនា នៅហាងទំនើបសាមសុង KLDis 3 ដែលស្ថិតនៅក្នុងអាគារលេខ ៣០៦ ផ្លូវ ៩៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ទីក្រុងភ្នំពេញ នៅមុខអាគារ Phnom Penh Tower ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។

Samsung Electronics co., Ltd ជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើង នូវពិភពទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ news.samsung.com/global៕