(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខដំណែង ប្រធាន អនុប្រធាន ចៅក្រមសាលាដំបូងរាជធានី-ខេត្តចំនួន៥៤រូប។
យោងតាមព្រះរាជក្រឹត្ររបស់ព្រះមហាក្សត្រ ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច បានបង្ហាញថា ប្រធានសាលាដំបូងខេត្តចំនួន៤ ត្រូវបានផ្លាស់ប្ដូរ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកំពត, អនុប្រធានសាលាដំបូងរាជធានី-ខេត្តចំនួន១៦ ត្រូបានផ្លាស់ប្ដូរ និងចៅក្រមសាលាដំបូងរាជធានីខេត្តចំនួន៣៤រូប ត្រូវបានផ្លាស់ប្ដូរ។
សូមអានខ្លឹមសារលម្អិត ក្នុងព្រះរាជក្រឹត្ររបស់ព្រះមហាក្សត្រ ដូចខាងក្រោម៖