(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញប្រកាសតែងតាំងលោកស្រី នូ ថាវរី ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាស របស់សម្ដេចក្រឡាហោម ស ខេង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧។
សូមអានព័ត៌មាន សេចក្ដីប្រកាសតែងតាំងរបស់សម្តេចក្រឡាហោម ខាងក្រោមនេះ៖