(ភ្នំពេញ)៖ អ្នកជំងឺមហារីមាត់ធ្ងន់ធ្ងរ លោកអេងខេងដែលទទួលបានការឧបត្ថម្ភធំ ពីក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជាទៅវះកាត់នៅអូស្រ្តាលីតាមរយៈសមាគមន៍ចក្ខុកម្ពុជាអន្តរជាតិ អាចដើរនិងពិសាទឹកបានបន្ទាប់ពីការវះកាត់អស់រយៈពេល៦ម៉ោង កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
ស្ថាបនិកសមាគមន៍ចក្ខុកម្ពុជាអន្តរជាតិ លោកវេជ្ជបណ្ឌិតង៉ូវ ស្រ៊ុនថ្លែងថា ការវះកាត់មហារីកមាត់របស់លោក អេង ខេងនៅប្រទេសអូស្រ្តាលីកាលពីថ្ងៃសៅរ៍ ទទួលបានជោគជ័យ ហើយលោកមានសុខភាពល្អ ហើយមុខរបួស កំពុងជាសះស្បើយបន្តិចម្ដងៗ។
លោកង៉ូវ ស្រ៊ុន បន្តថា «បេសកម្មក្នុងការជួយព្យាបាលលោក អេង ខេងនឹងមិនអាចទៅរួចទេ បើគ្មានសន្ដានចិត្តនិងសប្បុរសធម៌ ពីប្រជាពលរដ្ឋជាច្រើន រួមទាំងក្រុមហ៊ុនខ្មែរបែវើរីជីស»។
បច្ចុប្បន្នលោកអេងខេង កំពុងសម្រាកព្យាបាល និងស្ថិតក្រោមការមើលថែពីក្រុមគ្រូពេទ្យនៅប្រទេសអូស្រ្តាលី រហូតដល់ជាសះស្បើយមួយរយភាគរយទើបត្រូវបានអនុញ្ញាតឲ្យត្រឡប់មកកាត់មាតុភូមិវិញ៕