(ភ្នំពេញ)៖ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ ដែលនឹងធ្វើឡើងនៅកម្ពុជានាខែឧសភាខាងមុខនេះ បានសម្រេចជ្រើស យកប្រធានបទស្តីពី «យុវជន បច្ចេកវិទ្យា និងកំណើន»។
ប្រធានបទនេះ ត្រូវបានកំណត់យកនៅក្នុងកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង និងគណៈប្រតិភូវេទិកាសេដ្ឋកិច្ចពិភពលោក ដឹកនាំដោយលោក Justin Wood ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានអញ្ជើញដឹកនាំកិច្ចប្រជុំនេះ បានស្នើឲ្យសមាជិកសមាជិកា នៃគណៈកម្មាធិការ និងអនុគណៈកម្មាធិការជំនាញ ជួបប្រជុំពិភាក្សាជាមួយសមភាគីរបស់ខ្លួនមកពីវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់បន្ថែមទាក់ទងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅឆ្នាំ២០១៧នេះ នឹងធ្វើឡើងនៅទីក្រុងសៀមរាបអង្គរ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០, ១១ និង១២ ខែឧសភា៕