Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកនេះ តុលាការក្រុងភ្នំពេញ បើកសវនាការកាត់ទោស «ជួប សម្លាប់» ដែលបាញ់សម្លាប់បណ្ឌិត កែម ឡី

01-03-2017 07:58

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោស លោក ជួប សម្លាប់ ដែលបានធ្វើសកម្មភាព បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម នៅកម្ពុជា។

«ជួប សម្លាប់» ដែលគេស្គាល់ថា មានឈ្មោះ អឿត អាង អាយុ៣៨ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីបាញ់សម្លាប់ លោក កែម ឡី នៅក្នុងស្តាប់ម៉ាត នៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ដែលធ្វើឱ្យរូបគេប្រឈម នឹងការជាប់ពន្ធនាគារមួយជីវិត ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត៕