(សៀមរាប) ៖ អ្នកជំងឺមកពិនិត្យ ពិគ្រោះជំងឺ ក្នុងមន្ទីរពេទ្យខេត្តសៀមរាប ក្នុងកំឡុងពេលប៉ុន្មានខែដើមឆ្នាំ ២០១៧នេះ មានចំនួនកើនឡើងគួរជាទីកត់សម្គាល់ ។ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក មន្ទីរពេទ្យ សូមថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលបានផ្តល់នូវទំនុកចិត្ត ដល់មន្ទីរពេទ្យខេត្តយើង ក្នុងការ ពិគ្រោះ ពិនិត្យជំងឺ ដោយការជឿជាក់ និងទំនុកចិត្ត ។ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរទេព្យ សូមការអធ្យាស្រ័យ និងការយោគយល់ ចំពោះ ការខ្វះខាតដោយអចេតនា សម្រាប់ការឆ្លើយតប និងការបម្រើសេវា នូវមានកម្រិត ។
ខាងមន្ទីរពេទ្យ សន្យា និងប្ដេជ្ញាចិត្ត ក្នុងការខិតខំ ប្រឹងប្រែងបំពេញបន្ថែមទៀត ដោយគោរព នូវក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានកាន់តែប្រសើរឡើងថែមទៀត ។ ហើយសូមបន្តថ្លែងនូវការកោតសរសើរដល់បុគ្គលិកទាំងអស់ ដែលបានប្រឹងប្រែងបំពេញការងារ ផ្តល់សេវាមនុស្សធម៌ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធិភាព ៕