(ភ្នំពេញ)៖ ម៉ាក់អាកាំង ជាអាហារដ្ឋាន មានរសជាតិសម្បូរបែប ដ៏ឈ្ងុយឆ្ងាញ់ពិសា ល្អសម្រាប់សុខភាព តម្លៃសមរម្យ ដោយមានលក់បង្អែមគ្រប់ប្រភេទរបស់ប្រណីខ្មែរពីបុរាណ និងមង្អែមសម័យទំនើបនេះ ពិសេសនៅមានអាហារពេលព្រឹក និងអាហារសម្រន់ពេលល្ងាចគ្រប់មុខ ខរគោ ពងទាកូនស្រែ១០០% នំបញ្ចុកសម្លរខ្មែរ នុំប័ុង បបរ រួមទាំងអាហារជាច្រើន​មុខទៀត ដែលទទួលការគាំទ្រខ្ពស់ពីអតិថិជន ។

ស្របពេលនឹងភាពជោគជ័យ និងគាំទ្រពីអតិថិជន ទើបសម្រេចបើកសាខាជាបន្តបន្ទាប់ រហូតមកដល់ទីតាំងទី៣នេះ ដែលស្ថិតនៅជិតវិទ្យាស្ថានវ៉ាន់ដា ផ្លូវ៤០២ កែង១៩៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលនឹងបើកសម្ពោធ​នៅថ្ងៃទី០២មីនា ខាងមុខនេះហើយ ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនដែរចង់ពិសាអាហារ និងបង្អែមគ្រប់មុខ​ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ពិសេស សម្រាប់ប្អូនសិស្សិ-និស្សិត ដែរសិក្សាក្បែរទីតាំងម៉ាក់អាកាំងសាខាទី៣ អាចមកពិសា​អាហារយ៉ាងងាយស្រួលឌ ដោយមិនចំណាយពេលយូរក្នុងការធ្វើដំណើរ។

កាន់តែពិសេសសម្រាប់ទីតាំងទី៣នេះ មានចំនុចពិសេសជាងសាខាទី១ និងទី២ ដោយសារតែ តម្លៃទាបជាង មានFree Wi-Fi ក្បែរទីតាំងសិស្សសាលា ទីតាំងល្អងាយស្រួលរក អាចញុំបណ្តើរ សិក្សាបណ្តើរ និងអាចជជែកពិភាក្សា និងអាចស្រាវជ្រាវ​ឯកសារផ្សេងៗយ៉ាងលឿនរហ័សទាន់ចិត្តទៀតផង។

គួររំលឹកថា ហាងម៉ាក់អាកាំង ជាអាហារខ្មែរ រសជាតិស្រស់ ឈ្ងុយឆ្ងាញ់ពិសា មានទាំងបង្ហែមគ្រប់មុខ ពងទាកូនស្រែ បាយមាន់ស្រែ  នំប័ុងប៉ាតេ បបរ គុយទាវគ្រប់ប្រភេទ ពិសេស គុយទាវខរគោ និងអាហារជាច្រើនប្រភេទទៀត ដែលចម្អិត​ដោយស្នាដៃចុងភៅ ដ៏ជំនាញមានបទ ពិសោធន៍ចាស់ឆ្នាំ ពិសេសរូបមន្ដអាហារដើម ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍លើវិស័យ ម្ហូបអាហារជាតិ ថែរក្សានិងលើកតម្កើង វប្បធម៌ជាតិខ្មែរ ឲ្យភ្ញៀវជាតិ អន្ដរជាតិ ស្គាល់ពីរសជាតិឈ្ងុយឆ្ងាញ់ពិសារពិតប្រាកដ របស់អាហារប្រណីខ្មែរយើងផងដែរ។

សម្រាប់សាខាម៉ាក់អាកាំងទាំងបីសាខារួមមាន៖

ម៉ាក់អាកាំងសាខាទី១៖ ខាងត្បូងផ្សារញ៉ែរ ១០០ម៉ែត្រ ផ្លូវ២១៥ កែង ១៣៨ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក នៅពីមុខសាលា World Best

ម៉ាក់អាកាំងសាខាទី២៖ ក្រោយសាលា សន្ធរម៉ុក១០០ម៉ែត្រ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ម៉ាក់អាកាំងសាខាទី៣៖ ចម្ងាយ១០០ម៉ែត្រ ពីវិទ្យាស្ថានវ៉ាន់ដា ផ្លូវ៤០២ កែង១៩៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ៖ ០១១ ៧៧៧ ៩២៧ ឬចូលទៅកាន់ Facebook៖ https://www.facebook.com/makakang.dessert?hc_ref=SEARCH