(តាកែវ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃរសៀលថ្ងៃទី២៨ ខែកុម្ភៈនេះ មន្ត្រីស៉ីម៉ាក់បានធ្វើការដោះគ្រាប់បែក១គ្រាប់ ដែលទម្លាក់ពីយន្តហោះអាមេរិក ប្រភេទ MK82 មានទម្ងន់២២០គីឡូក្រាម នៅនៅភូមិភ្នំបុរី ឃុំព្រែកទោល ស្រុកអង្គរបុរី ខេត្តតាកែវ។
លោក ហេង រតនា បានបញ្ជាក់ថា ការដោះយកគ្រាប់បែកនេះ ភារកិច្ចដើម្បីបានជួយដោះកង្វល់ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិភ្នំបុរី ឃុំព្រែកទោល ស្រុកអង្គរបុរី ខេត្តតាកែវ ឲ្យមានសុខសុវតិ្ថភាព។
សូមជម្រាបថា គ្រាប់បែករបស់សហរដ្ឋអាមេរិកទម្លាក់លើកទឹកដីខ្មែរ កំពុងតែបន្តគប់ក្នុងដី និងគំរាមកំហែងអាយុជីវិតរបស់ប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃ។
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕