(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ និងជាសមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ បានចេញមកជុំរុញឲ្យមន្ត្រី ដែលទើបប្រឡងជាប់ចំនួន៣៧រូប បានចូលរួមបំពេញភារកិច្ច តំណាងគណៈកម្មាធិការបក្សសង្កាត់ទាំង៧ ចំណុះគណៈកម្មការបក្សខណ្ឌ ត្រូវតែខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់ក្នុងការទទួលវគ្គបណ្ដុះបណ្ដាលស្ដីពី ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ និងការឃោសនាបោះឆ្នោតជ្រើ សរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាពេលខាងមុខ។
ការចេញមកជុំរុញរបស់លោកអភិបាលរង និងជាសមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌឫស្សីកែវ ដើម្បីឲ្យមន្ត្រី CPP ដែលទើបប្រឡងជាប់ចំនួន៣៧រូប បានចូលរួមមកបំពេញភារកិច្ច តំណាងគណៈកម្មការបក្សសង្កាត់ទាំង៧នេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតក្នុងសាលប្រជុំនៃមន្ទី រគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាមន្ត្រីមកពីគណៈកម្មាធិ ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញមួយចំនួនផងដែរ។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលរបស់ CPP ខណ្ឌឫស្សីកែវនេះដែរ គណៈឃោសនាអប់រំ ជាសមាជិកអចិន្ត្រយ៍គណបក្សខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា បានលើកឡើងដោយសង្កត់ថា សូមឲ្យសិក្ខាកាមទាំងអស់ ចាំបាច់ធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ស្ដាប់រាល់ការណែនាំពី គណៈកម្មាធិការបក្សរាជធានីភ្នំពេញ ដើម្បីទទួលបានការបណ្ដុះបណ្ដាល ស្ដីពីការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ និងការឃោសនា បោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នាពេលខាងមុខ។
លោក ប្រាជ្ញ សីហា បានលើកឡើងថា «យើងមិនអាចប្រហែសបានឡើយ ព្រោះនៅថ្ងៃទី០៤ ខែមិនថុនា ឆ្នាំ២០១៧ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់។ ដូចនេះចាំបាច់ទាមទារឲ្យមានការចូលរួមពីសកម្មជនប្រតិកម្មរហ័ស របស់គណបក្សយើង ដើម្បីមកទទួលយក វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងបន្ថែមទៅដល់សកម្មជនរប ស់គណបក្សឲ្យកាន់តែក្លាំងក្លា មានទាំងសម្ថភាព និងប្រសិ ទ្ធភាពខ្ពស់»៕