(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងសប្តាហ៍ទី៤ ខែកុម្ភៈ ពោលចាប់ពីថ្ងៃទី២០ ដល់២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រសួងបានទទួលព្យាបាល និងបន្សាបអ្នកញៀនគ្រឿងញៀនថ្មី ចំនួន៥៥៤នាក់ នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ទូទាំងប្រទេស​។

តាមរបាយការណ៍អ្នកញៀនគ្រឿនញៀននទាំងនោះមាន៖

១៖ ស្ត្រី៦៨នាក់ (១២%) និងបុរស ៤៨៦ នាក់ (៨៨%)។
២៖ ពួកអំហ្វេតាមីន៤៥៧នាក់ (៨២%) និងពួកហេរូអ៊ីន៩៧នាក់ (១៨%)។
៣៖ ករណីថ្មី២៦នាក់ និងករណីចាស់៥២៨នាក់៕