(ភ្នំពេញ)៖ តាមរបាយការណ៍ដែលចេញផ្សាយដោយ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីឆ្នាំ២០0៦ មកដល់ឆ្នាំ២០១៧ កម្ពុជាបានបញ្ជូនកងកម្លាំង ចំនួន៤,៣៦៧នាក់ ក្នុងនោះមានស្រី្ដ១៦៧នាក់ ទៅចូលរួមជាមួយ អង្គការសហប្រជាជាតិ(អ.ស.ប)។
របាយការណ៍ខាងលើនេះ បានបង្ហាញនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅបន្តសម្រាប់ការអនុវត្តនៅឆ្នាំ២០១៧ ក្រោមអធិបតី លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងមានការចូលរួមពីថ្នាក់ដឹកនាំ ឯកអគ្គរាជទូត តំណាងអចិន្រ្តៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជា ជាច្រើននាក់ទៀត។
របាយការណ៍របស់ក្រសួងការបទេស បានបញ្ជាក់ឲ្យដឹងថា «ចាប់ពីឆ្នាំ២០0៦ ដល់ឆ្នាំ២០១៧ កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពពិភពលោកក្រោមក្របខ័ណ្ឌ អ.ស.ប មានចំនួន៤.៣៦៧នាក់ (ស្រ្ដី ១៦៧នាក់) នៅប្រទេស ៨៖ ម៉ាលី ស៊ូ ដង ស៊ូដង ខាងត្បូង អាហ្វិកកណ្ដាល ស៊ីប ស៊ីរី និងឆាដ»។
របាយការណ៍ដដែល បានបន្ថែមទៀតថា កម្ពុជាបានដាក់បេក្ខភាពជាអនុប្រធានសម័យប្រជុំមហាសន្និបាត អ.ស.ប លើកទី៧ សម្រាប់អាណត្តិ ចាប់ពីខែ កញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ និងនៅក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម អ.ស.ប ECOSDC ក្នុងអាណិត្តិ ឆ្នាំ២០១៨ផងដែរ៕