(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋអាចមកយក ឯកសារប្រគល់ដី ពីគណៈកម្មការដោះស្រាយ ផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រាយចង្វារ។
ការជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ដី ដែលជា
គោលនយោបាយ១០% នៃផ្ទៃដីកាន់កាប់របស់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដីពាក់ព័ន្ធ និងស្ថិតនៅគម្រោងអភិវឌ្ឍ ទីក្រុងរណបតំបន់ជ្រោយចង្វារ។
សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា «កាលបរិច្ឆេទនៃការប្រគល់ឯកសារប្រគល់ដី ពីគណៈកម្មការដោះស្រាយ ផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រាយចង្វារ នឹងផុតកំណត់រយៈពេល០១ខែ គិតចាប់ពីថ្ងៃទទួលសេចក្តីជូនដំណឹងនេះ»។
ប្រសិនផុតកំណត់ខាងលើ សាលារាជធានីភ្នំពេញ ឈប់ទទួលពិនិត្យដោះស្រាយរាល់បណ្តឹងតវ៉ាទាមទារនានា និងមិនទទួលខុសត្រូវ ចំពោះការបាត់បង់អត្ថប្រយោជន៍ ពាក់ព័ន្ធក្បាលដីរបស់ប្រជាពលរដ្ឋឡើយ ហើយសាលារាជធានីភ្នំពេញ និងដកហូតដីនោះទុក ជាសម្បត្តិសាធារណៈរបស់រដ្ឋ៕
សូមអានលិខិតជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖