(ភ្នំពេញ)៖ ANNAITE (អានណាតេ) ដែលជាមជ្ឈមណ្ឌសេវាសម្រស់រថយន្ដ ក្រោយទុនវិនិយោគរបស់ចិន រួមសហការជាមួយនឹងខ្មែរផងដែរនោះ បាននាំចូលស្កុតបិតកញ្ចក់រថយន្ត ដែលអាចការពារកំដៅថ្ងៃ និងការពារមិនឱ្យអំបែងខ្ទាតត្រូវអ្នកបើកបរចូលមកទីផ្សារកម្ពុជា ហើយដែលធ្វើការបើកសម្ពោធនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
ស្កុតអឹមធីអេ(MTA) ជាបច្ចេកវិទ្យារបស់ប្រទេសអាល្លឺម៉ង ផលិតនៅប្រទេសចិន បានត្រូវតាំងបង្ហាញ និងសម្ពោធលក់ជាផ្លូវការនៅមជ្ឈមណ្ឌសេវាសម្រស់រថយន្ដ អានណាតេ។ លោក ពូ សុភ័ណ្ឌ នាយកគ្រប់គ្រងមជ្ឈមណ្ឌលសេវាសម្រស់រថយន្តអានណាយតេ បានឲ្យដឹងថា ស្កុតបិតកញ្ចក់រថយន្ដ ជាស្កុតដែលបិតជាប់ទៅនឹងកញ្ចក់រថយន្ដការពារ ពីកំដៅព្រះអាទិត្យជះមកលើកកញ្ចក់ ចំណុចពិសេសច្រើន ដូចជា ការពារសុវត្ថិភាព មានភាពភ្លឺច្បាស់ ទប់ទល់នឹងចាំងពន្លឺ ឬ ភ្លើងហ្វា ការពារកាំរស្មើ UV កាត់បន្ថយកំដៅ កាត់បន្ថយស្នាមឆ្កូតកញ្ចក់ និងអ្នកនៅខាងក្រៅមិនអាចមើលឃើញ។
លោកបានបន្ថែមថា «លក្ខណៈពិសេសរបស់ស្កុតមួយប្រភេទនេះ គឺខុសពីស្កុតដទៃទៀត ដោយស្កុតនេះមានធាតុរ៉ែ ១១ជាន់ និងមិនស្រូបកម្ដៅ ហើយវាចាំងផ្លាតកម្ដៅនេះទៅក្រៅវិញ ពិសេសពេលករណីបែកកញ្ចក់រថយន្ត គឺវាមិនខ្ទាតអំបែងចូលរថយន្តឡើយ»។
លោក លី ចុង នាយកក្រុមហ៊ុនអានណាយតេ បានថ្លែងថា «ក្រុមហ៊ុនយើង មានលក់សម្ភារៈជាច្រើនសម្រាប់ថែរក្សាយានយន្ដរបស់អតិថិជន ក្រៅពីនាំចូលស្កុតបិតកញ្ចក់រថយន្ត ក៏មានបំរើសេវាកម្មប៉ូលារថយន្ដឲ្យភ្លឺរលោង និងសំអាតខាងក្នុងខាងក្រៅរថយន្ដ ដែលធ្វើឡើងដោយ អ្នកជំនាញមានបទពិសោធន៍ខ្ពស់មកពីបរទេសនិងផលិតផលលម្អរថយន្តជាច្រើនទៀត»។
គួរបញ្ជាក់ថាមជ្ឈមណ្ឌលសេវា សម្រស់រថយន្ដ អានណាយតេ មានដើមកំណើតមកពីមជ្ឈមណ្ឌល ថែរក្សាសម្រស់រថយន្ដ គ័ងតា នៅប្រទេសចិន ដែលមានបទពិសោធន៍ជាច្រើនយូរឆ្នាំ ណាស់មកហើយ និងទទួលនិងទទួលបានការគាំទ្រខ្ពស់ ពីអតិថិជននៅតាមបណ្ដាប្រទេសល្បីៗនៅលើសកលលោក ព្រោះតែពួកគេ ជឿជាក់ខ្ពស់ទៅលើគុណភាព និងឯកទេសច្បាស់លាស់ក្នុងការថែរក្សារថយន្ដបានយ៉ាងប្រណិត៕