(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារ ចុះទៅចែកអំណោយជូនប្រជាពលរដ្ឋ៦០០នាក់ នៅខេត្តព្រៃវែង ដែលក្នុងនោះ មានមនុស្សចាស់ចំនួន៤០០នាក់ និងកុមារកំព្រាចំនួន២០០នាក់។
អំណោចដែលចែកជូនប្រជាពលរដ្ឋរួមមាន៖ អាវយឺត១សម្រាប់, ក្រណាត់សមួយដុំ, ក្រម៉ា១, ថ្នាំពេទ្យមួយកញ្ចប់, សាប៊ូដុសខ្លួន២ដុំ, ត្រីខបីកំប៉ុង, បីចេង១កព្ចាប់, អង្គរ៣០០គីឡូក្រាម, ទូដាក់សំភារៈពីរគ្រឿង, កង់៣គ្រឿង, គ្រែដេក៦សម្រាប់, កន្ទេល២៥សំរាប់, មីម៉ាម៉ា១០កេស, ខ្មោយ, ភួយ, ម៉ុង, ទឹកសុទ្ធ៥០កេស, មី១០កេស, ទឹកស៊ីអ៊ីវ១០កេស, ថ្នាំពេទ្យ៥កេស, មីឡូ២៥កេស, សំលាក់បំពាក់កុមារនិងស្បែកជើង, សំភារៈសំរាប់កុមារ, សៀវភៅ, ប៉ិច, ខ្មៅដៃ, សាប៊ូដុស៣ដុំ, ទឹកដោះគោ១២កញ្ចប់ និងផែឈើ៕