(ភ្នំពេញ)៖ ពិតជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលមានអក្សរជាតិ ជាភាសាខ្មែរ បានរត់នៅលើផ្ទាំងផ្សាយពាណិជ្ជកម្មដែលសរសេរថា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ» នៅក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់ពិភព លោក Premier League នាយប់មិញនេះ ពេលក្លឹប Manchester United ឈ្នះគូប្រជែង Southampton ៣-២ នៅវគ្គផ្តាច់ព្រ័ត្រយកពាន League Cup 2017។
ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណ ៨៥២៦៤នាក់ និងអ្នកគាំទ្រនៅទូទាំងសកលលោករាប់លានបានស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត ដោយសារ Premier League ជាលីគដ៏មានប្រជាប្រិយភាពបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។
នេះជាលើកទី២ ហើយដែលអក្សរជាព្រលឹងជាតិរបស់ខ្មែរ ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោក ចំពោះពាក្យមួយឃ្លា ដែលសរសេរថា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ» តាមរយៈភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ របស់ថៃ គ្រាដែលលើកទី១ ពេលក្លឹប Chelsea បានយកឈ្នះក្រុមភ្ញៀវ Burnley ២-០ ក្នុងពហុកីឡដ្ឋាន Stamford Bridge ក្នុង Premier League ដូចគ្នា។
សូមទស្សនារូបភាព និងវិដេអូ មានដូចខាងក្រោម៖