(ភ្នំពេញ)៖ Jaguar ជាម៉ាករថយន្ដដ៏ល្បីល្បាញដាច់គេពីចក្រភពអង់គ្លេស ក្នុងការផលិតរថយន្ដសេរ៊ីទំនើបៗ ជាច្រើនម៉ូដែល ជាក់ស្ដែងដូចជាម៉ូដែល Jaguar F-TYPE នេះអញ្ចឹង បើយើងក្រឡេកមើលតែមួយភ្លែត យើងប្រាកដជាស្រលាញ់វាភ្លាម ជាមួយនឹងរាងរបស់វាឡូយទាន់សម័យដូចរថយន្តប្រណាំង និងមានភាពទាក់ទាញបំផុត ពិសេសកំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្ពស់ នៅកម្ពុជាផងដែរ។
បើសម្រាប់អ្នកដែលចូលចិត្តរថយន្ដស្ព័រវិញ គឺគ្មានចំនុចណាទាស់ភ្នែករបស់ពួកគាត់ទេ លើសពីនេះវាមានសំឡេង គ្រហឹមយ៉ាងរំភើបរណ្តំចិត្ត។ម៉ូដែល Jaguar F-TYPE នេះមិនត្រឹមតែប្រណិតទេ ថែមទាំងមានកម្លាំងខ្លាំង ដែលតម្រូវចិត្តទៅនឹងអ្នកស្រឡាញ់រថយន្តស្ព័រ គឺមានសន្ទុះខ្លាំង ល្បឿនលឿន ដែលញ៉ូចទៅតាមការជាន់របស់ម្ចាស់បើកបរ ជាមួយនឹងជម្រើសជាកម្លាំងម៉ាស៊ីន V6 និង V8។
រថយន្ដបែបស្ព័រមួយនេះ នឹងផ្ដល់នូវបទពិសោធន៍ថ្មី សម្រាប់អតិថិជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដូចជា ប្រព័ន្ធ ADW (All Drive Wheel) ឈានមុខគេ ប្រព័ន្ធព័ត៌មានវិទ្យា InControl Touch, Audio System ពីចក្រភពអង់គ្លេសម៉ាក Merridian និងប្រព័ន្ធការពារសុវត្ថិភាពជាច្រើនទៀត ដែលផ្ដល់ទំនុកចិត្តខ្ពស់បំផុត។សម្រាប់តម្លៃដាក់លក់នៅប្រទេសកម្ពុជា ក្នុងតម្លៃចាប់ពី ១៩៩,០០០ដុល្លារ ។
ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង៖ 023 888-811 / 070 999-111 | http://www.jaguarcambodia.com
ទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia
ទំព័រ Instagram ផ្លូវការ៖ @JaguarCambodia
វីដេអូ៖ https://www.youtube.com/watch?v=ottHn9GrJgg&list=PLhSr9HMRx2LOkba1g9v07Kw95LYP0aRnO