(ភ្នំពេញ)៖ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាខេត្តមួយជាប់ព្រំដែនថៃ ស្ថិតនៅភាគឧត្តរ នៃប្រទេសកម្ពុជា និងជាខេត្តមួយទើប បញ្ចប់ភ្លើងសង្រ្គាមនាទសវត្សរ៍ឆ្នាំ៩០ បានក្លាយជាម្ចាស់ជយលាភី «បដិសណ្ឋារកិច្ចល្អសេវាសាធារណៈ» កម្រិត A ស្នាមញញឹម៣ ជាមួយលំដាប់ពិន្ទុលើសគេ គឺ ៨២,៨ពិន្ទុ តាមពីក្រោយដោយក្រុងច្បារមន ខេត្តកំពង់ស្ពឺ និង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា ជយលាភី «បដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈ» ធ្វើឡើងដោយផ្អែក លើសូចនាករស្តង់ដាវាយតម្លៃ ៥០% និងប្រព័ន្ធវាយតម្លៃផ្អែកលើការពេញចិត្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ៥០% ដោយឈរលើ អភិក្រម «ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព»

ដោយធ្លាប់បានធ្វើដំណើរចុះទៅដោយផ្ទាល់តាមរយៈរថយន្តកាលពីឆ្នាំ២០១៦កន្លងទៅនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងកោតសរសើរ ដល់ការអភិវឌ្ឍ ការរក្សាបាននូវសោភណភាព និងបរិយាកាសល្អនៅក្នុងខេត្តមួយនេះ។ សម្តេចតេជោ ការសម្រេចផ្តល់ជយលាភីស្នាមញញឹម៣ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺជារឿងដ៏ត្រឹមត្រូវ។

ទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានស្នើដល់លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ឲ្យប្រឹងប្រែងអភិវឌ្ឍន៍ និង រក្សាឲ្យ បាននូវជយលាភីនេះ។

ជាមួយក្តីរីករាយ លោក ស ថាវី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា នេះគឺជាមោទនភាពសម្រាប់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តឧត្តរមានជ័យ ដែលជាខេត្តដាច់ស្រយាលមួយ។ លោកអភិបាលខេត្ត បានថ្លែងបន្តថា ជយលាភីនេះ គឺបានកើតចេញពីការប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋផងដែរ។

លោក ស ថាវី ថា ប្រសិនបើមិនមានការរួបរួមគ្នាប្រឹងប្រែង ក្នុងការអភិវឌ្ឍ និងថែរក្សាសោភណភាព អនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ ទេ ក៏ខេត្តមិនអាចទទួលបានលទ្ធផលល្អប្រសើរនេះឡើយ។

លោកអភិបាលខេត្តបញ្ជាក់យ៉ាងដូច្នេះ «ទី១.ដោយសារការខិតខំប្រឹងប្រែងការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ទី២. រួមគ្នាអភិវឌ្ឍន៍បន្ថែមនូវទីក្រុងស្អាត ក្នុងការដាំដើមឈើធ្វើឲ្យមានបរិស្ថានល្អជាការទាក់ទាញ។ នេះជាការចូលរួមពីប្រជាពលរដ្ឋ ធ្វើឲ្យកិច្ចការនេះទទួលបានជោគជ័យ»

ជាទិសដៅបន្តលោក ស ថាវី ថា នឹងប្រឹងប្រែងពង្រីកការដាំដើមឈើទៅតាមបណ្តាស្រុកដទៃទៀត ដើម្បីចូលរួមធ្វើឲ្យមានបរិស្ថានល្អ ខ្យល់ល្អបរិសុទ្ធ និងទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើនថែមទៀត និងអាចឈានទៅទទួលបានជយលាភីដូចឆ្នាំនេះបន្តទៀត។

សូមបញ្ជាក់ថា ជយលាភីបដិសណ្ឋារកិច្ចល្អសេវាសាធារណៈ ស្នាមញញឹម៣ បានទៅលើ៖ ក្រុងសំរោង (ខេត្តឧត្តរមានជ័យ) (៨២,៨ពិន្ទុ), ក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) (៨១,៤១ពិន្ទុ) និង ខណ្ឌពោធិ៍សែនជ័យ(រាជធានីភ្នំពេញ) (៨១,២៤ពិន្ទុ)។

ស្នាមញញឹម២ បានទៅលើ៖

ក្រុងស្វាយរៀង (ខេត្តស្វាយរៀង) (៧៦,៣៣ពិន្ទុ)  
ក្រុងក្រចេះ (ខេត្តក្រចេះ)  (៧៦,២៨ពិន្ទុ)  
ខណ្ឌ ៧មករា  (រាជធានីភ្នំពេញ) (៧៥,៩៤ពិន្ទុ)
ក្រុងកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង) (៧៤,៤១ពិន្ទុ)
ខណ្ឌជ្រោយចង្វា  (រាជធានីភ្នំពេញ) (៧២,៩៩ពិន្ទុ)  
ក្រុងកំពត (ខេត្តកំពត) (៧២,៦៧ពិន្ទុ)
ក្រុងកែប (ខេត្តកែប) (៧២,៥៥ពិន្ទុ)  
ខណ្ឌច្បារអំពៅ (រាជធានីភ្នំពេញ)  (៧២,៤៥ពិន្ទុ)
ក្រុងសែនមនោរម្យ (ខេត្តមណ្ឌលគិរី)(៧២,១៤ពិន្ទុ)
ខណ្ឌឫស្សីកែវ (រាជធានីភ្នំពេញ) (៧១,៥១ពិន្ទុ)
ខណ្ឌមានជ័យ (រាជធានីភ្នំពេញ) (៧១,៤១ពិន្ទុ)  
ក្រុងស្ទឹងសែន (ខេត្តកំពង់ធំ) (៧០,៦៧ពិន្ទុ)
ក្រុងបានលុង  (ខេត្តរតនគិរី) (៧០,៦៦ពិន្ទុ)  
ខណ្ឌដង្កោ (រាជធានីភ្នំពេញ)  (៧០,០៩ពិន្ទុ)
ក្រុងសេរីសោភ័ណ្ឌ(ខេត្តបន្ទាយមានជ័យ)(៦៩,៩២ពិន្ទុ)
ក្រុងបាត់ដំបង  (ខេត្តបាត់ដំបង) (៦៩,៧ពិន្ទុ)
ក្រុងសួង (ខេត្តត្បូងឃ្មុំ) (៦៩,៤៦ពិន្ទុ)  
ក្រុងព្រៃវែង  (ខេត្តព្រៃវែង) (៦៨,៩២ពិន្ទុ)  
ក្រុងដូនកែវ (ខេត្តតាកែវ) (៦៨,៨១ពិន្ទុ)  
ខណ្ឌចំការមន (រាជធានីភ្នំពេញ) (៦៨,៧ពិន្ទុ)
ក្រុងបៃលិន (ខេត្តបៃលិន) (៦៨,៤២ពិន្ទុ)  
ក្រុងពោធិ៍សាត់(ខេត្តពោធិ៍សាត់) (៦៧,៧២ពិន្ទុ)
ក្រុងព្រះសីហនុ (ខេត្តព្រះសីហនុ) (៦៧,៣៧ពិន្ទុ)  
ក្រុងព្រះវិហារ (ខេត្តព្រះវិហារ) (៦៦,៧៧ពិន្ទុ)
ក្រុងសៀមរាប (ខេត្តសៀរាប) (៦៦,៧២ពិន្ទុ)
ក្រុងបាវិត  (ខេត្តស្វាយរៀង) (៦៦,៤៥ពិន្ទុ)
ខណ្ឌដូនពេញ  (រាជធានីភ្នំពេញ) (៦៦,៤២ពិន្ទុ)

ស្នាមញញឹម១ បានទៅលើ៖

ក្រុងប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ) (៦៤,៧៥ពិន្ទុ)
ខណ្ឌទួលគោក (រាជធានីភ្នំពេញ) (៦៤,៣៩ពិន្ទុ)
ក្រុងកំពង់ចាម (ខេត្តកំពង់ចាម) (៦៤,០៩ពិន្ទុ)
ខណ្ឌសែនសុខ (រាជធានីភ្នំពេញ) (៦៣,៥៩ពិន្ទុ)
ខណ្ឌព្រែកព្នៅ (រាជធានីភ្នំពេញ) (៦១,២៧ពិន្ទុ)
ក្រុងស្ទឹងត្រែង (ខេត្តស្ទឹងត្រែង)(៦១,០៦ពិន្ទុ)
ក្រុងខេមរភូមិន្ទ (ខេត្តកោះកុង) (៥៩,៣១ពិន្ទុ)
ក្រុងតាខ្មៅ (ខេត្តកណ្តាល) (៥៨,០៧ពិន្ទុ)

ជយលាភីបដិសណ្ឋារកិច្ចល្អរបស់ច្រកទ្វារអន្តរជាតិ ស្នាមញញឹម៣ បានទៅលើ៖ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប (ខេត្តសៀមរាប) (៨៤,៦៥ពិន្ទុ), អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (រាជធានីភ្នំពេញ) (៨១,១ពិន្ទុ)ស្នាមញញឹម១ បានទៅលើ៖ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង) (៦២,០១ពិន្ទុ), ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)(៥៥,៦១ពិន្ទុ)៕