(កំពង់ស្ពឺ)៖ រហូតមកដល់ពេលនេះ សាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម បានបណ្តុះបណ្តាល និងបំប៉នជំនាញជូនកងកម្លាំងនគរបាលជាតិ បានចំនួន៧វគ្គមកហើយ ក្នុងនោះសិក្ខាកាមបានចូលរៀនចំនួន៩៧១នាក់ស្រី៥៣នាក់។ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ការបើកវគ្គបណ្តុះបណ្តាល គ្រូបង្គោលស្តីពី «ការពន្លត់អគ្គិភ័យ និងសង្គ្រោះ» ត្រូវបានរៀបចំឡើងនៅសាលា នគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីលោក ចូវ យ៉ុងណាន នាយកប្រត្តិបត្តិក្រុមហ៊ុន TOP FIRE SEFEY (Cambdai) សិក្ខាកាមមកស្នងការដ្ឋាន និងអង្គភាពនានាចំនួន១៨អង្គភាព សរុប៧៧នាក់ និងគ្រូបង្គោលមកពីបទេសចូលរួម ក្នុងវគ្គនេះផងដែរ។
ឧត្តមសេនីឯក អ៊ំ អុន អនុប្រធានសេនាធិការ និងជានាយកសាលា បានលើកឡើងថា សាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ត្រូវបានបង្កើតឡើងតាមប្រកាសចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០១០ របស់ក្រសួងមហាផ្ទៃ។
ឧត្តមសេនីឯក នាយកសាលា បានទៀតថា «ថ្ងៃនេះសាលាក៏បានបើវគ្គបណ្តុះបណ្តាលមួយទៀត ដល់នាយនគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដោយមានគ្រូបង្គោលជំនាញ ដោយការសហការនាយកដ្ឋាន បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ហើយមានឧបត្ថម្ភផ្នែកបច្ចេកទេសពីក្រុមហ៊ុន TOP FIRE SEFEY (Cambdai)ផងដែរ»។
នាយឧត្តមសេនីយ៍ បានស្នើឲ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះការសិក្សានេះ ហើយយើងជានាយនគរបាល ត្រូវប្រឹងប្រែងក្រេបចំណេះដឹងពីគ្រូឧទ្ទេសទាំងខ្មែរ និងគ្រូបរទេសឲ្យមានប្រសិទ្ធិភាព ងាយចេញទៅវិញធ្វើជាគ្រូបង្ហាត់បង្ហាញ ដល់មន្ត្រីរបស់អង្គភាពយើងរៀងៗខ្លួន។
អគ្គស្នងការរង បានបញ្ជាក់ថា «មន្ត្រីនគរបាលពន្លត់អគ្គិភ័យទាំងអស់ ត្រូវអន្តរាគមន៍ដោយមិនរើសអើង ឬប្រកាន់បក្ខពួកដាច់ខាតរាល់ ប្រត្រិបត្តិការពន្លត់អគ្គិភ័យនានា ហើយមិនត្រូវប្រតិបត្តិការពន្លត់ដោយមានលាភសក្ការៈ ទើបធ្វើនោះទេ។ មិនតែប៉ុណ្ណោះត្រូវមើល សម្ភាររថយន្តពន្លត់អគ្គិភ័យ ឲ្យបានប្រសើរជាប្រចាំ មិនទុករថយន្តចោលនៅពេលដែលអគ្គិភ័យស្ងប់ស្ងាត់នោះទេ»៕