(កំពង់ស្ពឺ)៖ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងអង្គការ Fred Hollow បានប្រកាសថា ខ្លួនចុះធ្វើការពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដែលមានរយៈពេល៥ថ្ងៃ នៅអគារចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
មន្រ្តីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយមានការណែនាំពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ នឹងចុះពិនិត្យ និងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ០៨ មីនា ២០១៧៕