(វៀតណាម)៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកស្រី ខ្លូត ធីតា បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យកានធឺ (Can Tho University) នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នាប្រទេសវៀតណាម។
លោកស្រី ខ្លូត ធីតា បានជម្រាបឲ្យភ្ញៀវយល់ពីសាវតារនិងដំណើរវិវត្តន៍ ព្រមទាំងរចនាសម័ន្ធការងារ របស់រាជបណ្ឌិតសភាកម្ពុជាដែលក្នុងនោះមានវិទ្យាស្ថានចំណុះចំនួន៦ មជ្ឈមណ្ឌល ចំនួន៣ អគ្គលេខាធិការដ្ឋានចំនួន១ ក្រុមទីប្រឹក្សានិងក្រុមបណ្ឌិតសភាចារ្យ។
លោក HA THANH TOAN សាស្រ្តាចារ្យរងបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកាន់ថឺ បានបញ្ជាក់ថា សាកលវិទ្យាល័យកាន់ថឺ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦៦ ដែលបច្ចុប្បន្ន សាកលវិទ្យាល័យនេះមានផ្ទៃក្រឡា ១១១ហិកតា ស្ថិតនៅក្នុងក្រុងកាន់ថឺ ខេត្តកាន់ថឺ ប្រទេសវៀតណាម និងមាននិស្សិតកំពុងសិក្សាមានចំនួនជាង ៦ម៉ឺនរូប។
សាកលវិទ្យាល័យនេះមានទីតាំងចំនួន៤កន្លែងដែលក្នុងនោះរួមមានសាលាបច្ចេកទេសចំនួន៧ មានមហាវិទ្យាល័យចំនួន៨ មានវិទ្យាស្ថានចំនួន៣ មានមជ្ឈមណ្ឌលចំនួន៤ មានគ្រឹះស្ថានបោះពុម្ពផ្សាយចំនួន១គ្រឹះស្ថានបណ្តុះបណ្តាលភាសា
មានចំនួន៣ភាសា និងគ្រឹះស្ថានប្រឹក្សានិងផ្តល់យោបល់ការសិក្សានិងការស្រាវជ្រាវ ចំនួន៣។
ដូចការគ្រោងទុកនិងទទួលបានសិទ្ធិប្រទានទើបក្រោយកិច្ចពិភាក្សាយល់ដឹងពីគ្នាទៅវិញ ទៅមកភាគីទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យកាន់ថឺដោយផ្តោតលើបញ្ហាសំខាន់ចំនួន៣គឺ៖
១៖ការបណ្តុះបណ្តាលជំនាញជូនមន្ត្រីនិងបុគ្គលិក
២៖ការសិក្សាស្រាវជ្រាវ ការបោះពុម្ពផ្សាយនិងការរៀបចំសិក្ខាសាលា សន្និសីទអន្តរជាតិលើគម្រោងវិទ្យាសាស្រ្តនានា
៣៖ការផ្លាស់ប្តូរបទពិសោធន៍នៃអ្នកសិក្សា និងអ្នកស្រាវជ្រាវ។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាលើការ ជួយគ្នាទៅវិញទៅមកដើម្បីដោះស្រាយបញ្ហាសមស្របនឹងស្ថានភាពជាក់ស្តែងនិងតម្រូវការចាំបាច់ព្រមទាំងការជួយសម្រប
សម្រួលលើការផ្តល់ជូននូវទិន្នន័យនៃបណ្ណាល័យអេឡិចត្រូនិក និងឧបករណ៍ផ្ទុកទិន្នន័យរបស់ បណ្ណាល័យអេឡិចត្រូនិកផងដែរ។
ក្រោយពិធីចុះ ហត្ថលេខាលើអនុស្សារណៈភាគីទាំងពីរក៏បានពិភាក្សាគ្នាលើគម្រោងរៀបចំសន្និសីទរួមគ្នានៅរាជធានី
ភ្នំពេញនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ លើបញ្ហាការសន្សំសំចៃទឹកក្នុង វិស័យកសិកម្មសម្រាប់កសិករនៅតាមដងទន្លេមេគង្គ។
លោកសាស្រ្តាចារ្យ ក៏បានឯកភាពលើការផ្តល់ការគាំទ្រហិរញ្ញវត្ថុទាំង ស្រុងក្នុងការរៀប ចំសន្និសីទ
នេះ ដែរសន្និសីទនេះ គ្រោងរៀបចំរយៈពេល១ថ្ងៃ នឹងអញ្ជើញវាគ្មិនមកពីប្រទេសតាមដងទន្លេមេគង្គ និងពីស្ថាប័នអង្គភាព
ដែលពាក់ព័ន្ធ នឹងការផ្តល់ផលប្រយោជន៍ និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ។ លទ្ធផលនៃអង្គសន្និសីទនេះ ភាគីទាំងពីរនឹងយកទៅបោះពុម្ពជាសាធារណៈ ព្រមទាំងគ្រោងនឹងធ្វើការសិក្សាស្រាវជ្រាវរួមគ្នាបន្ថែមទៀតដើម្បី ស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ដែលអង្គសន្និសីទបានរកឃើញ៕