(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីទិវាជាតិទីក្រុងស្អាត លើកទី៥ ឆ្នាំ២០១៧ និងប្រគល់ជ័យលាភីរង្វាន់សម្តេចនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតងក្នុង វិស័យទេសចរណ៍ លើកទី២ អមដោយជ័យលាភីបដិសណ្ឋារកិច្ចល្អសេវាសាធារណៈរបស់ក្រុង/ខណ្ឌ។
កម្មវិធីនេះធ្វើឡើងនៅវិមានសន្តិភាព វេលាម៉ោង៨ព្រឹក ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធវិស័យទេសចរណ៍ជាច្រើន។
ថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានចេញសារលិខិត អបអរសាទ ដល់ទិវាជាតិទីក្រុងស្អាត លើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ទិវាជាតិទីក្រុងស្អាតនេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។ ក្នុងថ្ងៃដដែលនោះ ក៏មានប្រារព្ធពិធីប្រគល់ជ័យលាភី «រង្វាន់សម្ដេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២» អមជាមួយជ័យលាភី បដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង-ខណ្ឌបេកភាព ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី១ ផងដែរ។
សូមអានខ្លឹមសារលម្អិត ក្នុងសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដូចខាងក្រោម៖