(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចប្រគល់សម្ភារ សិក្សារួមមានតុការិយាល័យ ១គ្រឿង, កុំព្យូទ័រលើតុ ២គ្រឿង និងម៉ាស៊ីនព្រីនធ័រ ១គ្រឿង ជូនដល់សាលបឋមសិក្សាព្រះសីហនុ ដែលស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ការផ្តល់ជូននេះ ជាការឆ្លើយតបតាមសំណើសុំរបស់លោកគ្រូ អ្នកគ្រូអំឡុងពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ត្រូវខិតខំថែរក្សានូវសម្ភារៈទាំងអស់នេះ និងទុកសម្រាប់បម្រើ ដល់វិស័យអប់រំ ដល់សាលាឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត៕