(កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជាប្រធានក្រុមបក្សប្រជាជនចុៈជួយឃុំវល្ល័ស ស្រុកសំរោង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ចុះពិនិត្យមើលការកសាងសង់សាលាបុណ្យ ក្នុងភូមិកណ្តាល ឃុំវល្ល័ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក នរ រតនៈវឌ្ឍនោ បានឲ្យដឹងថា ការចុះមូលដ្ឋាននេះ ក៏បាននាំយកថវិកា ទូទាត់ជាមួយជាងសំណង់កសាងសាលាបុណ្យភូមិទី២១ ក្នុងគំរោងចំនួន២៣រោងបុណ្យភូមិ ក្នុងឃុំវល្ល័ស ដែលសាលាបុណ្យ មួយចំនួនកសាងបាន៧០ភាគរយ ហើយរោងបុណ្យ នីមួយៗ ត្រូវចំណាយប្រមាណចាប់ពី១៥,០០០ ដុល្លារឡើងទៅផងដែរ៕