(កំពង់ចាម)៖ ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញចុះពន្យល់ និងផ្សព្វផ្សាយប្រជាពលរដ្ឋក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឲ្យបានយល់ច្បាស់ថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ» មិនមែនជារបស់រដ្ឋ។
ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងតបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញឲ្យចុះពន្យល់ប្រជាពលរដ្ឋឲ្យបានច្បាស់ កុំឲ្យលង់ខ្លួនតាមឃោសនារបស់គណបក្សប្រឆាំងនាពេលកន្លងមក។
លោក ឡូវ ហ៉ឺង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋពិចារណាឲ្យបានច្បាស់លាស់មុននិងទៅខ្ចីបុលលុយពីគ្រឹះស្ថានហិរញ្ញវត្ថុនានា។ លោកថា រាល់ការខ្ចីបុល គឺមិនអាចលុបចោលបានដូចការឃោសនារបស់បក្សប្រឆាំងនាពេលកន្លងមកនោះឡើយ។
ក្នុងពេលចុះជួបជាមួយប្រជាពលរដ្ឋនាព្រឹកនេះ លោកឧកញ៉ា ឡូវ ហ៉ឹង ក៏បាននាំយកប្រហុកប្រមាណ ៧០០គីឡូក្រាម និងថ្នាំបំបាត់ការឈឺចាប់សរសៃ និងសាច់ដុំប្រមាណ ៣ពាន់កញ្ចប់ជូនប្រជាពលរដ្ឋទុកប្រើប្រាស់ផងដែរ៕