(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀវ វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ចាត់ឲ្យមន្ដ្រីក្រោមឱវាទ ដែលដឹកនាំដោយ លោកវរសេនីយ៍ត្រី ព្រំ វណ្ណៈ នាំយកអំណោយទៅផ្ដល់ជូនពលរដ្ឋមួយគ្រួសារ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ។
គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះនេះ ជាស្ដ្រីមេម៉ាយឈ្មោះ នូក តែ អាយុ៣៣ឆ្នាំ មានកូន៣នាក់ ក្នុងបន្ទុក រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង។
អំណោយរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថរួមមាន៖ អង្ករ ១បាវ, មីម៉ាម៉ា ៧កេះ, ត្រីខ ៣យួរ, ប្រេងឆា ១ដប, ខ្ទឹមស កន្លះគីឡូក្រាម, អំបិលម៉ដ្ឋ ១បាវតូច, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកម្ទេស ២យួរ, ស្កសរ ២គីឡូក្រាម, ប៊ីចេង ៣កញ្ចប់, សាប៊ូរម្សៅ ៥កញ្ចប់, ប្រេងកូទ្បា ៣ដប និងថវិកាចំនួន ៤០ម៉ឺនរៀលផងដែរ៕