(ពិភពលោក)៖ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ប្រទេសធំជាងគេទាំង៥ បាននាំចេញអាវុធក្នុងបរិមាណរហូតដល់៧៥ភាគរយ នៃអាវុធដែលត្រូវនាំចេញទាំងអស់ ទូទាំងពិភពលោក។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺប្រទេសដែលនាំមុខគេ ក្នុងការនាំចេញអាវុធ គឺប្រទេសចិន ដែលបានជំនួសតំណែងឱ្យ ចក្រភពអង់គ្លេស។
ខាងក្រោមនេះជាបញ្ជីឈ្មោះប្រទេសទាំង១០ ដែលនាំចេញអាវុធធំជាងគេ លើពិភលោក៖
១៖ សហរដ្ឋអាមេរិក៖ ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់អាស៊ីចំនួន៤៥ភាគរយ មជ្ឈឹមបូព៌ា២៧ភាគរយ និងអឺរ៉ុប១៨ភាគរយ។
២៖ ប្រទេសរុស្ស៊ី៖ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ប្រាំភាគរយនៃអាវុធនាំចេញ ត្រូវបានបញ្ជូនទៅកាន់តំបន់អាស៊ី និងប្រទេសក្បែរតំបន់សមុទ្រ ហើយប្រទេសដែលទទួលទិញ អាវុធច្រើនបំផុតគឺប្រទេសចិន។
៣៖ ប្រទេសអាឡឺម៉ង់៖ ប្រទេសអាឡឺម៉ង់ និងស៊ីរី បានរក្សាជំហរក្នុងការចរចាដោយពាក់ព័ន្ធនឹងរឿងអាវុធយ៉ាងស្និតរមួត។
៤៖ ប្រទេសបារាំង៖ ក្នុងអំឡុងឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១២ កម្រិតនៃការនាំចេញអាវុធ របស់ប្រទេសនេះ បានកើតឡើងចំនួន១៨ភាគរយ។
៥៖ ប្រទេសចិន៖ ការនាំចេញអាវុធរបស់ចិន បានកើនឡើងរហូតដល់១៦២ភាគរយ ហើយវាជាលើកទីមួយដែលប្រទេសកុម្មុនីស ត្រូវបានជំនួសឱ្យពួកអឺរ៉ុប។
៦៖ ចក្រភពអង់គ្លេស៖ ប្រទេសអង់គ្លេស ពីមុនមកត្រូវបានគេចាត់ចូលក្នុងចំណោមប្រទេសទាំងប្រាំ ដែលនាំចេញអាវុធច្រើនជាងគេពិភពលោក ។
ក្នុងការក្លាយជាប្រទេសផលិតអាវុធ នាំចេញទៅក្រៅ។
៧៖ ប្រទេសអ៊ីតាលី៖ មានទំនាក់ទំនងខ្ពស់បំផុតជាមួយប្រទេសអ៊ីស្រាអែល ពាក់ព័ន្ធនឹងការទិញដូរអាវុធ ជាពិសេសក្នុងស្ថានភាពមិនមានស្ថិរភាព។
៨៖ ប្រទេសអ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែល ទទួលបានភាពល្បីល្បាញ លើវិស័យឧស្សាហកម្មការពារជាតិទំនើប ជាពិសេសគឺតំបន់មជ្ឈឹមបូព៌ា ហើយក៏ជាប្រទេសនាំមុខ ក្នុងការនាំចេញអាវុធផងដែរ។
៩៖ ប្រទេសស៊ុយអែត៖ ប្រទេសដែលទទួលទិញអាវុធពីស៊ុយអែត ច្រើនជាងគេគឺប្រទេសឥណ្ឌា ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងប្រទេសថៃ។
១០៖ ប្រទេសអ៊ុយក្រែន៖ អាវុធប្រទេសអ៊ុយក្រែន នាំចេញរហូតដល់៤៧ភាគរយ ទៅកាន់តំបន់អាស៊ី មកពីអាហ្វិ្រកចំនួន២៣ភាគរយ អឺរ៉ុប៦ភាគរយ និងអាមេរិកចំនួន៣ភាគរយ៕