(ភ្នំពេញ)៖ លោកអេង ខេងអ្នកជំងឺមហារីកមាត់ ត្រូវបានគ្រូពេទ្យជំនាញនៅប្រទេសអូស្ត្រាលីវះ កាត់រួចរាល់ហើយ នៅថ្ងៃទី២៥ កុម្ភៈនេះ ដោយចំណាយពេលអស់ប្រហែលប្រាំមួយម៉ោង។
បើតាមព័ត៌មានបឋម ការការវះកាត់នេះទទួលបានជោគជ័យ ដោយបានកែប្រែមុខមាត់ថ្មីជូនលោក អេង ខេង។ បច្ចុប្បន្ន លោក អេង ខេងបានដឹងខ្លួនហើយ បន្ទាប់ពីការវះកាត់។
គួរបញ្ជាក់ផងដែរថា លោក អេង ខេង ត្រូវបានឧបត្ថម្ភជាទឹកប្រាក់ចំនួន ២៥,០០០ដុល្លារ ពីក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា ដើម្បីធ្វើការវះកាត់ និងសម្រាកព្យាបាលនៅប្រទេសអូស្រ្តាលីនេះ៕