(ភ្នំពេញ)៖ គ្រាន់តែនឹកឃើញដល់ម៉ែអាកាំងភ្លាម អតិថិជនប្រាកដជាចង់ញុំាម្ហូបអាហារនៅទីនោះភ្លាមហើយ ព្រោះបានបង្ហាញ វត្ដមានច្រើនឆ្នាំមកហើយ មានអាហារជាច្រើនមុខ ដ៏ឈ្ងុយឆ្ងាញ់ពិសា ទាំងអាហារពេលព្រឹក និងពេលរសៀល អាហារឆ្ងាញ់ ជាមួយនឹងចុងភៅដ៏ស្ទាត់ជំនាញ បទពិសោធន៍ចាស់ឆ្នាំ សេវាកម្មល្អ រហ័សទាន់ចិត្ដ អនាម័យខ្ពស់ សម្រាប់តម្លៃវិញសមរម្យ ដែលមាន៣នៅទីតាំង ដែលទីតាំងទី១ និងទី២ បានដំណើរការយ៉ាងរលូនកន្លងមកនេះ។

ដោយមើលឃើញពីការគាំទ្រខ្ពស់ ពីសំណាក់អតិថិជនគ្រប់វ័យ ដូច្នេះហើយទើបហាង ម៉ាក់អាកាំង សម្រេចបើកទីតាំងទី៣ បន្ថែមទៀត ដែលមានទីតាំងងាយស្រួលរក កន្លែងធំទូលាយ  ដែលស្ថិតនៅជិតវិទ្យាស្ថានវ៉ាន់ដា ផ្លូវ៤០២ កែង១៩៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលនឹងបើកសម្ពោធនៅថ្ងៃទី០២ ខែមីនា​ឆ្នាំ២០១៧ខាងមុខនេះហើយ ។

នេះជាឱកាសដ៏ល្អ សម្រាប់ប្អូនៗសិស្សានុសិស្ស គ្រប់ស្រទាប់យុវវ័យ និងអតិថិជនទាំងអស់​ដែលតែងតែនិយមគាំទ្រ អាហារខ្មែរ រសជាតិស្រស់ ឈ្ងុយឆ្ងាញ់ពិសា មានទាំងបង្ហែមគ្រប់មុខ ពងទាកូនស្រែ បាយមាន់ស្រែ  នំប័ុងប៉ាតេ បបរ គុយទាវគ្រប់ប្រភេទ ពិសេស គុយទាវខរគោ និងអាហារជាច្រើនប្រភេទទៀត ដែលចម្អិតដោយស្នាដៃចុងភៅ ដ៏ជំនាញមានបទ ពិសោធន៍ចាស់ឆ្នាំ ពិសេសរូបមន្ដអាហារដើម ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍លើវិស័យ ម្ហូបអាហារជាតិ ថែរក្សានិងលើកតម្កើង វប្បធម៌ជាតិខ្មែរ ឲ្យភ្ញៀវជាតិ អន្ដរជាតិ ស្គាល់ពីរសជាតិឈ្ងុយឆ្ងាញ់ពិសារពិតប្រាកដ របស់អាហារប្រណីខ្មែរយើងផងដែរ។

កាន់តែពិសេសសម្រាប់ទីតាំងទី៣នេះ មានចំនុចពិេសសជាងសាខាទី១ និងទី២ ដោយសារតែ តម្លៃទាបជាង មានFree Wi-Fi ក្បែរទីតាំងសិស្សសាលា ទីតាំងល្អងាយស្រួលរក និងដើម្បីខិតទីតាំងឆ្ងាយសម្រាប់បងប្អូននៅក្បែរទីនេះ បែរមកជាជិតទៅវិញផងដែរ។

សម្រាប់សាខាម៉ាក់អាកាំងទាំងបីសាខារួមមាន៖

ម៉ាក់អាកាំងសាខាទី១ៈ ខាងត្បូងផ្សារញ៉ែរ ១០០ម៉ែត្រ ផ្លូវ២១៥ កែង ១៣៨ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក នៅពីមុខសាលា World Best

ម៉ាក់អាកាំងសាខាទី២ៈ ក្រោយសាលា សន្ធរម៉ុក១០០ម៉ែត្រ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ម៉ាក់អាកាំងសាខាទី៣ៈចម្ងាយ១០០ម៉ែត្រ ពីវិទ្យាស្ថានវ៉ាន់ដា ផ្លូវ៤០២ កែង១៩៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ៕