(ភ្នំពេញ)៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធក្នុងករណីឆក់ទូរស័ព្ទដៃ ជនបរទេសមា្នក់ នៅចំណុចមុខវត្តឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ សង្កាតជ័យជំនៈ ខណ្ឌដូនពេញ។
មន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខស្ថានទូតវៀតណាម ផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន។ ជនសង្ស័យទី១៖ ឈ្មោះ ឆាង សុងហេង ហៅស៊ អាយុ១៧ឆ្នាំ និងទី២៖ ឈ្មោះ ឡុក សារិទ្ធ ហៅមាឌ អាយុ១៧ឆ្នាំ និងដកហូត បានម៉ូតូមួយគ្រឿង ម៉ាកHonda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GH-5107។
បច្ចុប្បន្នជនសង្ស័យក្រោយពីកសាងសំណុំរឿង បានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕