(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យក្នុងការផ្សាយ ជាហូរហែ​ក្នុងសមរភូមិ​ព័ត៌មាន សិល្បៈកម្សាន្ត ប្លែកៗ សុខភាព ភាពយន្ត និងកម្មវិធីជាច្រើនទៀតរួចមក ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានរៀបចំកម្មវិធីខួប​ប្រចាំឆ្នាំរបស់ខ្លួន នៅឯសណ្ឋាគារសូហ្វីតែ ភោគីត្រា ភ្នំពេញ នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញ ចួលរួមពីសំណាក់ឯកអគ្គរាជទូតថៃ ប្រចាំក្នុងប្រទេសកម្ពុជា ព្រមទាំងសិល្បករ-សិល្បការិនី យ៉ាងច្រើនកុះករ។

ពិធីជប់លៀងប្រចាំឆ្នាំ ដ៏ធំពុំធ្លាប់មាននេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ខណៈដែលតារាសម្ដែង ក្នុងរឿងភាគនីមួយៗ បញ្ចាំងក្នុងទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានមកប្រមូលផ្ដុំគ្នា យ៉ាងសប្បាយរីករាយ អបអរនូវភាពជោគជ័យ​របស់ពួក​គេរៀងៗខ្លួន។ ក្នុងនោះក៏មានវត្តមាន ថ្នាក់ដឹកនាំនៃស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥, ចាងហ្វាងផលិតនានា ព្រមទាំងមន្រ្តីរាជការ ជាច្រើនរូបផងដែរ។

សូមទស្សនាទិដ្ឋភាព នៃការជួបជុំដ៏ធំនេះ ដូចខាងក្រោម៖