(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យ កាន់តែរឹងមាំប្រកបដោយចីរភាព សម្រាប់គុណប្រយោជន៍ដល់ស្ថាប័ន និងប្រទេសទាំងពីរ។
ការប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ ក្រោមការចូលរួមពីសំណាក់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Veerathai Santiprabhob ទេសាភិបាលធនាគារកណ្ដាលថៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលប្រព្រឹត្តឡើងនៅ ក្នុងខេត្តសៀមរាប។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពង្រឹងចំណងសាមគ្គីភាព ភាតរភាព មេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អជា ប្រពៃណីរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ។ គណៈប្រតិភូនៃធនាគារកណ្ដាលទាំងពីរ បានផ្លាស់ប្ដូរយោលបល់ពីស្ថានភាពមីក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ និងបញ្ហា ប្រឈមនៅក្នុងវិស័យធនាគារ និងការងារអាទិភាពសំខាន់ៗ ក្នុងការសហការនៅក្នុងឆ្នាំ២០១៧ និងពេលអនាគត។
ធនាគារជាតិ និងធនាគារកណ្ដាលថៃ បានឯកភាពបន្ដផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍវិស័យធនាគារ លើសពីនេះធនាគារកណ្ដាលថៃបានឯកភាពលើការបន្ដរួមចំណែកកសាងធនធានមនុស្ស សម្រាប់ធនាគារជាតិនៃកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ Secondment ចំពោះការត្រួតពិនិត្យ ធនាគារ គោលនយោលបាយរូបិយវត្ថុ និងការងារសំខាន់ៗផ្សេងទៀត៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖