(ភ្នំពេញ)៖ ចំណីអារម្មណ៍បែបលន្លង់លន្លោច បង្កប់ដោយមនោសញ្ចេតនាជ្រាលជ្រៅ ទស្សនាហើយស្ទើរស្រក់ទឹកភ្នែក និងលាយឡំឈុតឆាកបែបកំប្លែង ដែលប្រិយមិត្តទាំងអស់ កំពុងរង់ចាំទស្សនាបានមកដល់ហើយ នោះគឺបទចម្រៀងស្ដីពីខ្សែជីវិតរបស់នាយវ៉ែនតា ដែលច្រៀងដោយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងតារាចម្រៀងមានទឹកដម ដ៏ក្រអួនក្រអៅ ផ្អែមដូចស្ករ បង្កប់ដោយមន្តស្នេហ៍ គឺកញ្ញា សុខ ពិសី មានចំនួន៣បទ តភ្ជាប់គ្នាដែលជាកំរងសាច់រឿងដ៏កំសត់ របស់ផលិតកម្មសាន់ដេ។ ក្នុងនោះបទ «ចោលអ្នកស្មោះជ្រើសអ្នកក្បត់» បានចេញក្នុង VCD Vol 184 (វគ្គ១) មានរយៈពេលជាង១៤នាទី។
បទចម្រៀងមនោសញ្ចេតនា បង្កប់ដោយអត្ថន័យស្នេហ៍រយពាន់ ដែលជាប្រភេទអាល់ប៊ុមសាច់រឿង ចំនួន៣បទ ក្នុងវ៉ុលពិសេសនេះ រួមមានទី១៖ បទ «ចោលអ្នកស្មោះជ្រើសអ្នកក្បត់, ដើរចេញដើម្បីសេរីភាពអូន» និងបទ «អូនមិនល្អស្រឡាញ់អូនអត់?» ក្នុងនោះបទចម្រៀង «ចោលអ្នកស្មោះ រើសអ្នកក្បត់» ដែលជាការបកស្រាយរបស់កំពូលតារាចម្រៀងជួរមុខគេ នៅក្នុងផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត បានចេញជា MV ជាផ្លូវការហើយ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់មហាជនអ្នកគាំទ្រ ដែលកំពុងតែទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសារ។
គ្រាន់តែចេញជា MV ភ្លាមក្នុងបទចម្រៀងដ៏កំសត់នេះដែរ ត្រូវបានគេមើលឃើញថា មានការពេញនិយម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រ និងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក។ ជាពិសេសទៅទៀតនោះ បទចម្រៀងនេះ មានការចូលរួមសម្តែងដោយ លោក ខេមរៈ សិរីមន្ត ផ្ទាល់ និងកញ្ញា សុខ ពិសី ផងដែរ ដែលធ្វើឲ្យសាច់រឿង នៃជីវិតរបស់តាវ៉ែនតា កាន់តែជក់ចិត្ត អាចឲ្យអ្នកទស្សនាស្លុងអារម្មណ៍ ទាំងមិនដឹងខ្លួន។
ចង់ដឹងថា មានអ្វីប្លែកចំឡែកអារម្មណ៍ក្នុង MV ជាប្រភេទសាច់រឿង ដែលបរិយាយពីជីវិតរបស់នាយ វ៉ែនតា ខ្លះ សូមទស្សនាវគ្គទី១ទាំងអស់គ្នា៖