(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផលិតជាខ្សែវីដេអូអប់រំមួយ ក្នុងគោលបំណងចង់ឲ្យអ្នកបើកបរយានយន្ត ដាច់ខាតត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីដាស់តឿនដល់អ្នកបើកបរដឹកកម្មករ ត្រូវពិនិត្យយានយន្តរបស់ខ្លួន ឲ្យបានគ្រប់ជ្រុងជ្រោយ មុនពេលបើកបរ។
អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវទទួលខុសត្រូវខ្ពស់ ចំពោះសុវត្ថិភាពរបស់កម្មករនិយោជិត មុនពេលចេញដំណើរ ពិសេសត្រូវត្រូតពិនិត្យគ្រឿងម៉ាស៊ីន សំបកកង់ ប្រព័ន្ធហ្វ្រាំង ធុងទឹក ភ្លើងសញ្ញាឆ្វេង-ស្តាំ កញ្ចក់ឆ្វេង-ស្ដាំ ប្រេងម៉ាស៊ីន និងប្រេងប្រអប់លេខ ជាដើម។
អ្នកបើកបរក៏មិនត្រូវបើកលើសល្បឿនកំណត់, មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង, មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន, មិនត្រូវបើកបរក្រោមស្ថានភាពងងុយដេក, មិនត្រូវនិយាយទូរស័ព្ទក្នុងពេលបើកបរ។
សូមទស្សនាស្ព័តអប់រំខ្លីដែលផលិតឡើងដោយ បេឡាជាតិរបបសន្តិសុខសង្គម ដូចខាងក្រោម៖