អតីតសិស្សរួមជំនាន់ នៃអនុវិទ្យាល័យតាំងទន្លេជាង៥០០នាក់ បានជួបជុំគ្នារំលឹកអនុស្សាវរីយ៌ចាស់ៗ, ក្រោយសម័យប៉ុលពតមានតែ៨០នាក់ តែឥឡូវ ជាង១,៤ម៉ឺននាក់
25-02-2017 11:17
(កំពង់ស្ពឺ)៖ អតីតសិស្សរួមជំនាន់ជាច្រើនជំនាន់ របស់វិទ្យាល័យតាំងទន្លេជាង៥០០នាក់ បានជួបជុំគ្នារំលឹកអនុស្សាវរីយ៌ចាស់ៗ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្នុងពិធីនេះមានការចូលរួមពី លោកស្រី ទឹម សាវ៉ាត អភិបាលរងខេត្តកំពង់ស្ពឺ និងមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូជាច្រើននាក់ផងដែរ។
បន្ទាប់ពី បានជួបជុំគ្នារួចមក អតីតសិស្សបានធ្វើពិធីដាំឈើ លែងកូនក្នុងស្រះរបស់សាល និងហូបបាយសាមគ្គី រៃអង្គាស់ថវិការជួយដល់សាលាផងដែរ។
នាយកវិទ្យាល័យទីរួមខេត្ត (ហៅតាំងទន្លេ) បានឲ្យដឹងថា អតីសិស្សជាច្រើនជំនាន់ បានអញ្ជើញមកចូលរួម ដើម្បីរំលឹកដល់អតីតកាល ដែលធ្លាប់បានសិក្សានៅទីនេះ កាលពីពេលកន្លងមក។ លោកនាយក បានបន្តថា អតីតសិស្សជាច្រើន ដែលបានចូលរួម មានអតីតសិស្សខ្លះ បានចេញធ្វើការជាប៉ូលីស យោធា តុលាការ និងមានបម្រើជាមន្ត្រីរាជការនៅទីនេៈផ្ទាល់ក៏មាន។
បន្ថែមពីលើនេះ លោកស្រី ទឹម សាវ៉ាត អភិបាលរងខេត្តកំពង់ស្ពឺ បានលើកថា លោកស្រីមុន និងឡើងមកជាអភិបាលរងខេត្តនេះ លោកស្រីជាអតីតគ្រូផងដែរ។ លោកស្រី នៅតែនឹកឃើញនៅអតីតកាលចំពោះសិស្សមួយចំនួន ដែលលោកស្រី បានបង្ហាត់បង្រៀននោះដែរ។
លោកស្រី បានរំលឹកថា សាលារៀនដែលបានចាកចេញពីរបបខ្មែរក្រហមមានសិស្សត្រឹមតែ៨០នាក់ ហើយមកដល់ពេល យើងមិនគិតអំពីអតីតសិស្ស គឺសាលាទាំងមូល ទទួលសិស្សរៀន មានចំនួន១៤០៥៥នាក់ហើយ។
អភិបាលរង បានលើកឡើងទៀតថា យើងទាំងអស់គ្នាជាអតីតសិស្សរួម បានធ្វើនាថ្ងៃនេះ គឺជាការរំលឹគុណ យ៉ាងធំធេង មិនអាចកាត់ថ្លៃបានទេ ហើយសូមឲ្យការជួបជុំគ្នា។ ដូចនេះបន្តជារៀងរហូត ហើយត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា ជួយប្រមូលមូលនិធិ មកកសាងសាលា ជួយដល់ប្អូនៗសិស្សានុសិស្សជំនាន់ក្រោយយើងផង៕