Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា ដើម្បីសម្រាលបន្ទុកបង់​ពន្ធរបស់​ប្រជាពលរដ្ឋ

25-02-2017 11:06

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យផ្លូវការ ស្តីពីវិធាន និងនីតិវិធីនៃការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា ដើម្បីសម្រាលបន្ទុកបង់ពន្ធរបស់ប្រជាពលរដ្ឋ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ឲ្យដឹងថា អនុក្រឹត្យពីការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា ធ្វើឡើងដើម្បីសម្រាលបន្ទុក​បង់ពន្ធរបស់ប្រជាពលរដ្ឋ។

អនុក្រឹត្យនេះមានគោលដៅកំណត់នូវវិធាន និងនីតិវិធីនៃការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា ចំពោះការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ការទទួលកម្មសិទ្ធិមធ្យោបាយដឹកជញ្ចូន អនុលោមតាមមាត្រា​១៣ នៃច្បាប់ស្តីពីហិរញ្ញាវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០១៣ ដែលត្រូវបានធ្វើវិសោធនកម្មដោយមាត្រា១១ នៃច្បាប់ស្តីពីហិរញ្ញាវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៧។

សូមអានខ្លឹមសារលម្អិត អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងស្រុងដូចខាងក្រោមនេះ៖